Ensure® Gold StrengthProTM - ប្រភេទទឹក

Ensure RPB Liquid

Title
Ensure® Gold StrengthPro ប្រភេទទឹក
Description

រក្សាសុខភាពរឹងមាំគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយ Ensure® Gold StrengthPro ប្រភេទទឹក ជាមួយរូបមន្តថ្មីដែលមានប្រសិទ្ធភាព 2 ក្នុងពេលតែមួយ ជួយដល់ការពង្រឹងម៉ាសសាច់ដុំ និងប្រព័ន្ធការពាររាងកាយ។ បន្ថែមថាមពលជាមួយភេសជ្ជៈរសជាតិឆ្ងាញ់ និងពោរពេញទៅដោយសារជាតិចិញ្ចឹមសំខាន់ៗ 34 ប្រភេទ និងត្រូវបានបង្កើតឡើងដើម្បីផ្តល់អាហារូបត្ថម្ភពេញលេញ និងមានតុល្យភាពគ្រប់ពេលទទួលទាន។ 

ព័ត៌មានលម្អិត

មានលក់ក្នុងចំណុះ 220  មីលីលីត្រ

ជម្រើសរសជាតិ៖

វ៉ានីឡា

អាហារូបត្ថម្ភ ដើម្បីភាពរឹងមាំជារៀងរាល់ថ្ងៃ

កម្លាំង

  • HMB និងប្រូតេអ៊ីនគុណភាពខ្ពស់ 3 មុខ (កាសេអ៊ីន សណ្តែកសៀង ប្រូតេអ៊ីនវេ) ដែលជួយទ្រទ្រង់ និងបង្កើតការលូតលាស់ជាលិកាសាច់ដុំ។
  • HMB គឺជាសារធាតុក្នុងចំណីអាហារដែលបានមកពីការបំប្លែងអាស៊ីតអាមីណូសំខាន់ ឈ្មោះថា ឡឺស៊ីន (Leucine) ហើយកម្រិតរបស់វាអាចថយចុះទៅតាមអាយុ។
  • វីតាមីន D ជួយបង្កើនភាពរឹងមាំរបស់ឆ្អឹង និងរក្សាមុខងារសាច់ដុំឱ្យនៅធម្មតា។ កាល់ស្យូម និងផូស្វ័រ ជំនួយដល់ឆ្អឹងរឹងមាំ។

ភាពស៊ាំ

  • មានផ្ទុក យីស បេតា-គ្លុយខេន (Yeast Beta Glucan) រួមជាមួយសារជាតិចិញ្ចឹមការពារភាពស៊ាំ 12 មុខ ជួយពង្រឹងប្រព័ន្ធភាពសុាំរបស់អ្នក
  • វីតាមីន A, B6, B12, C, D, E, ហ្វូឡាត ស័ង្កសី ជាតិដែក សេលេញ៉ូម និងទង់ដែង ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ប្រកបដោយសុខភាពល្អ។

​ ភាពសកម្មភាព

  • សារជាតិចិញ្ចឹមល្អៗ 34 ប្រភេទ ផ្តល់នូវអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព 
  • វីតាមីន B1, B12, B3 & B6 ជួយផ្ដល់ថាមពលដល់រាងកាយ
  • វីតាមីន B12 & C ជួយកាត់បន្ថយភាពអស់កម្លាំង និងភាពនឿយហត់
  • ជាតិសរសៃប្រូបាយអូទិច ហ្វូស (FOS) ជួយបង្កើនដល់ការលូតលាស់បាក់តេរីល្អៗក្នុងបំពងរំលាយអាហារ ធ្វើឱ្យ ប្រព័ន្ធរំលាយអាហារឱ្យមានភាពល្អ

បេះដូង

  • ល្បាយខ្លាញ់ល្អ ដែលមានអាស៊ីតខ្លាញ់មិនឆ្អែតច្រើន (Polyunsaturated) (អូមេហ្គា 3 និង 6) អាស៊ីតខ្លាញ់មិនឆ្អែតតែមួយ (Monounsaturated) (អូមេហ្គា 9) និងមានជាតិខ្លាញ់ឆ្អែតទាប។  
  • Cholesterol-free, trans fat-free, lactose-free and Gluten free  
    គ្មានជាតិកូឡេស្តេរ៉ុល, គ្មានជាតិខ្លាញ់, គ្មានជាតិឡាក់តូស, និងគ្មានជាតិគ្លុយតែន។

សំណួរដែលទទួលបានញឹកញាប់

តើ​ Ensure® Gold StrengthPro™ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

Ensure® Gold StrengthPro™ ជួយបង្កើនកម្លាំងសាច់ដុំក្នុង 8 សប្តាហ៍ និងបង្កើនភាពស៊ាំក្នុង 4 សប្តាហ៍

ដោយសារតែវាមានផ្ទុកនូវសារធាតុចំបងដូចជា YBG (Yest beta-glucan) និងសារធាតុចិញ្ចឹម 12 ប្រភេទ ដែលជួយទ្រទ្រង់ប្រពន្ធ័ភាពស៊ាំ

HMB និង ប្រូតេអ៊ីនដែលជួយទ្រទ្រង់សុខភាពសាច់ដុំ និង ជាតិសរសៃ FOS សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ។

Ensure® Gold StrengthPro™ មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ 38 មុខសំរាប់ជួយទ្រទ្រង់សុខភាពរាងកាយអោយមានភាពប្រសើរឡើង។

តើ YBG គឺជាអ្វី និងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

YBG (Yest beta-glucan) គឺជា polysaccharide (ស្ករ) ស្មុគស្មាញដែលបានមកពីជញ្ជាំងកោសិកានៃដំបែនំបុ័ង Saccharomyces cerevisiae។ ការសិក្សាដោយ McFarlin បង្ហាញថា YBG បង្កើនការឆ្លើយតបនៃកោសិកាភាពស៊ាំ និងអាចជួយកាត់បន្ថយហានិភ័យឆ្លងមេរោគ។ YBG​ មានអត្ថប្រយោជន៍សម្រាប់មនុស្សវ័យចំនាស់ និងអ្នកជំងឺដែលមានភាពស៊ាំចុះខ្សោយ។

តើ HMB និង YBG ធ្វើអោយប្រសើរឡើងនូវសុខភាពសាច់ដុំយ៉ាងដូចម្តេច?

ការរលាក និងភាពចាស់បណ្តាលឱ្យបាត់បង់សាច់ដុំ និងភាពស៊ាំធ្លាក់ចុះ។ HMB ជួយទប់ស្កាត់បាត់បង់សាច់ដុំ និងសំយោគប្រូតេអ៊ីន ខណៈ​ YBG ទ្រទ្រង់ភាពស៊ាំ និងកាត់បន្ថយហានិភ័យជំងឺដែលបណ្តាលឱ្យមានប្រតិកម្មរលាក។ រួមគ្នា សារធាតុទាំងពីរជួយទ្រទ្រង់សុខភាពសាច់ដុំ និងភាពស៊ាំ។

KHM.2025.68210.ENS.1 (v1.1)