Ensure® Gold StrengthProTM - ដើម្បីភាពរឹងមាំ និងភាពស៊ាំជារៀងរាល់ថ្ងៃ 

Ensure® Gold StrengthPro

Title
Ensure® Gold StrengthPro
Description

រូបមន្តថ្មីរបស់ Ensure® Gold StrengthPro™ ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានមុខងារពីរ (Dual-Action) សម្រាប់សាច់ដុំ និងភាពស៊ាំ! សារធាតុHMB រួមជាមួយប្រូតេអ៊ីន^ ជួយដល់ការកសាង និងទ្រទ្រង់សាច់ដុំរបស់អ្នក លើសពីនេះក៏មានសារធាតុ Yeast Beta Glucan (YBG) ថ្មី រួមជាមួយសារជាតិចិញ្ចឹមការពារភាពស៊ាំ 12 មុខ* 

ព័ត៌មានលម្អិត 
ទំហំសម្រាប់ជ្រើសរើស៖ 800 ក្រាម

ជម្រើសរសជាតិ៖ 

វ៉ានីឡា

ពង្រឹងគ្រឹះអាហារូបត្ថម្ភ ជាមួយនឹងអាហារូបត្ថម្ភដែលពេញលេញ និងមានតុល្យភាព

ជាមួយនឹងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភអស់រយៈពេល 50 ឆ្នាំ និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រជាង 30 លើក Ensure® ត្រូវបានបង្កើតឡើងតាមបែបវិទ្យាសាស្ត្រ ដោយមានសារធាតុចិញ្ចឹមសំខាន់ៗ 34 ប្រភេទ ដើម្បីផ្តល់ជូននូវអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព។

Product
រូបមន្តថ្មី មុខងារទ្វេដង៖ ជំនួយដល់កម្លាំង និងប្រព័ន្ធភាពសុាំរបស់អ្នកប្រចាំថ្ងៃ!
  • ជាមួយ HMB រួមនឹងប្រូតេអ៊ីន^ ជួយទ្រទ្រង់ការកសាងសាច់ដុំ 
  • ថ្មី! ជាមួយសារធាតុ Yeast Beta Glucan (YBG) រួមនឹងសារធាតុចិញ្ចឹម 12 មុខ* ជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
dual action formula

អាហារូបត្ថម្ភ ដើម្បីភាពរឹងមាំជារៀងរាល់ថ្ងៃ

កម្លាំង

  • HMB និងប្រូតេអ៊ីនគុណភាពខ្ពស់ 3 មុខ (កាសេអ៊ីន សណ្តែកសៀង ប្រូតេអ៊ីនវេ) ដែលជួយទ្រទ្រង់ និងបង្កើតការលូតលាស់ជាលិកាសាច់ដុំ។
  • HMB គឺជាសារធាតុក្នុងចំណីអាហារដែលបានមកពីការបំប្លែងអាស៊ីតអាមីណូសំខាន់ ឈ្មោះថា ឡឺស៊ីន (Leucine) ហើយកម្រិតរបស់វាអាចថយចុះទៅតាមអាយុ។
  • វីតាមីន D ជួយបង្កើនភាពរឹងមាំរបស់ឆ្អឹង និងរក្សាមុខងារសាច់ដុំឱ្យនៅធម្មតា។ កាល់ស្យូម និងផូស្វ័រ ជំនួយដល់ឆ្អឹងរឹងមាំ។

ភាពស៊ាំ

  • មានផ្ទុក យីស បេតា-គ្លុយខេន (Yeast Beta Glucan) រួមជាមួយសារជាតិចិញ្ចឹមការពារភាពស៊ាំ 12 មុខ ជួយពង្រឹងប្រព័ន្ធភាពសុាំរបស់អ្នក
  •  វីតាមីន A, B6, B12, C, D, E, ហ្វូឡាត ស័ង្កសី ជាតិដែក សេលេញ៉ូម និងទង់ដែង ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ប្រកបដោយសុខភាពល្អ។

​ ភាពសកម្មភាព

  • សារជាតិចិញ្ចឹមល្អៗ 34 ប្រភេទ ផ្តល់នូវអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព 
  • វីតាមីន B1, B12, B3 & B6 ជួយផ្ដល់ថាមពលដល់រាងកាយ
  • វីតាមីន B12 & C ជួយកាត់បន្ថយភាពអស់កម្លាំង និងភាពនឿយហត់
  • ជាតិសរសៃប្រូបាយអូទិច ហ្វូស (FOS) ជួយបង្កើនដល់ការលូតលាស់បាក់តេរីល្អៗក្នុងបំពងរំលាយអាហារ ធ្វើឱ្យ ប្រព័ន្ធរំលាយអាហារឱ្យមានភាពល្អ

បេះដូង

  • ល្បាយខ្លាញ់ល្អ ដែលមានអាស៊ីតខ្លាញ់មិនឆ្អែតច្រើន (Polyunsaturated) (អូមេហ្គា 3 និង 6) អាស៊ីតខ្លាញ់មិនឆ្អែតតែមួយ (Monounsaturated) (អូមេហ្គា 9) និងមានជាតិខ្លាញ់ឆ្អែតទាប។
  • គ្មានជាតិកូឡេស្តេរ៉ុល, គ្មានជាតិខ្លាញ់, គ្មានជាតិឡាក់តូស, និងគ្មានជាតិគ្លុយតែន។

ហេតុអ្វីត្រូវជ្រើសរើស Ensure®?

បេះដូង

  • ល្បាយខ្លាញ់ល្អ ដែលមានអាស៊ីតខ្លាញ់មិនឆ្អែតច្រើន (Polyunsaturated) (អូមេហ្គា 3 និង 6) អាស៊ីតខ្លាញ់មិនឆ្អែតតែមួយ (Monounsaturated) (អូមេហ្គា 9 ៩) និងមានជាតិខ្លាញ់ឆ្អែតទាប។  
  • គ្មានជាតិកូឡេស្តេរ៉ុល, គ្មានជាតិខ្លាញ់, គ្មានជាតិឡាក់តូស, និងគ្មានជាតិគ្លុយតែន។

របៀបនៃការឆុង

ជំហានទី 1

 ចាក់ទឹកដាំពុះដែលទុកឲ្យត្រជាក់ (សីតុណ្ហភាពធម្មតា) ចំនួន 185 មីលីលីត្រ ចូលក្នុងកែវ។

ជំហានទី 2

បន្ថែមម្សៅ 6 ស្លាបព្រា (មានស្លាបព្រានៅក្នុងកំប៉ុង) ឬស្មើនឹង 60.6 ក្រាម។

ជំហានទី 3

កូរ ឬក្រឡុកឱ្យសព្វល្អ ដើម្បីឲ្យម្សៅរលាយចូលគ្នា។

សេចក្តីជូនដំណឹងសំខាន់

  • ការប្រើប្រាស់: សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាខ្វះអាហារូបត្ថម្ភ,ការផ្តល់អាហារតាមបំពង់ (Tube-feeding), និងសម្រាប់ប្រើប្រាស់មុន និងក្រោយការវះកាត់ ប៉ុណ្ណោះ ដោយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភ។
  • អាឡែស៊ីទឹកដោះគោ: មិនសមស្របសម្រាប់អ្នកដែលមានអាឡែស៊ី (Milk Allergy) ជាមួយទឹកដោះគោ។
  • បញ្ហាជាតិស្ករ៖ មិនត្រូវប្រើប្រាស់ចំពោះអ្នកដែលមានជម្ងឺ Galactosemia (បញ្ហាមិនអាចរំលាយជាតិស្ករមួយប្រភេទ)។
  • កុមារ៖ មិនមែនសម្រាប់ប្រើចំពោះកុមារទេ លើកលែងតែមានការណែនាំពីអ្នកជំនាញសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • វិធីប្រើប្រាស់៖ មិនត្រូវប្រើសម្រាប់ចាក់តាមសរសៃឈាម (Not for intravenous use)។

សំណួរដែលទទួលបានញឹកញាប់

តើ Ensure® Gold StrengthPro™ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

Ensure® Gold StrengthPro™ ជួយបង្កើនកម្លាំងសាច់ដុំក្នុង 8 សប្តាហ៍ និងបង្កើនភាពស៊ាំក្នុង 4 សប្តាហ៍

ដោយសារតែវាមានផ្ទុកនូវសារធាតុចំបងដូចជា YBG (Yest beta-glucan) និងសារធាតុចិញ្ចឹម 12 ប្រភេទ ដែលជួយទ្រទ្រង់ប្រពន្ធ័ភាពស៊ាំ

HMB និង ប្រូតេអ៊ីនដែលជួយទ្រទ្រង់សុខភាពសាច់ដុំ និង ជាតិសរសៃ FOS សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ។

 

Ensure® Gold StrengthPro™ មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ 38 មុខសំរាប់ជួយទ្រទ្រង់សុខភាពរាងកាយអោយមានភាពប្រសើរឡើង។

តើ YBG គឺជាអ្វី និងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

YBG (Yest beta-glucan) គឺជា polysaccharide (ស្ករ) ស្មុគស្មាញដែលបានមកពីជញ្ជាំងកោសិកានៃដំបែនំបុ័ង Saccharomyces cerevisiae។ ការសិក្សាដោយ McFarlin បង្ហាញថា YBG បង្កើនការឆ្លើយតបនៃកោសិកាភាពស៊ាំ និងអាចជួយកាត់បន្ថយហានិភ័យឆ្លងមេរោគ។ YBG មានអត្ថប្រយោជន៍សម្រាប់មនុស្សវ័យចំនាស់ និងអ្នកជំងឺដែលមានភាពស៊ាំចុះខ្សោយ។

តើ HMB និង YBG ធ្វើអោយប្រសើរឡើងនូវសុខភាពសាច់ដុំយ៉ាងដូចម្តេច?

ការរលាក និងភាពចាស់បណ្តាលឱ្យបាត់បង់សាច់ដុំ និងភាពស៊ាំធ្លាក់ចុះ។ HMB ជួយទប់ស្កាត់បាត់បង់សាច់ដុំ និងសំយោគប្រូតេអ៊ីន ខណៈ YBG ទ្រទ្រង់ភាពស៊ាំ និងកាត់បន្ថយហានិភ័យជំងឺដែលបណ្តាលឱ្យមានប្រតិកម្មរលាក។ រួមគ្នា សារធាតុទាំងពីរជួយទ្រទ្រង់សុខភាពសាច់ដុំ និងភាពស៊ាំ។