ពង្រឹងសាច់ដុំ ដើម្បីភាពរឹងមាំ និងភាពស៊ាំរបស់អ្នក

ពង្រឹងសាច់ដុំ ដើម្បីភាពរឹងមាំ និងភាពស៊ាំរបស់អ្នក

Banner
Banner
Banner

ទំហំនិងកម្លាំងសាច់ដុំ ឡើងដល់កម្រិតខ្ពស់បំផុតនៅអាយុ 40 ឆ្នាំ1

  • ក្រោយអាយុ 40 ឆ្នាំ លោកអ្នកអាចបាត់បង់ទំហំសាច់ដុំរហូតដល់ 8% ក្នុងមួយទសវត្សរ៍2
  • ក្រោយអាយុ 70 ឆ្នាំ ទំហំនិងកម្លាំងសាច់ដុំ ចាប់ផ្តើមធ្លាក់ចុះក្នុងអត្រាមួយយ៉ាងឆាប់រហ័ស1
  • ការពិតជាក់ស្តែងមួយទៀតនោះគឺ ការបាត់បង់កម្លាំងសាច់ដុំកើតឡើងលឿនជាងការបាត់បង់ទំហំសាច់ដុំរហូតដល់ 2 ដង3

តើលោកអ្នកមានការព្រួយបារម្ភមែនទេ? ដល់ពេលដែលត្រូវរកវិធីរក្សាភាពរឹងមាំ និងស្វាហាប់ក្នុងវ័យរបស់លោកអ្នកហើយ។

ចាប់ផ្ដើមរកវិធីការពារសាច់ដុំរបស់លោកអ្នក

ដំណឹងល្អនោះគឺថា ការបាត់បង់ទំហំនិងកម្លាំងសាច់ដុំ គឺអាចជៀសផុតបាន ហើយថែមទាំងអាចស្តារឡើងវិញបាន ជាមួយនឹងយុទ្ធសាស្ត្រទទួលទានអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ។

យ៉ាងណាមិញ នេះហើយគឺជាបញ្ហាប្រឈម។ បើទោះជាយើងមិនគិតពីតួលេខដែលបានលើកឡើងខាងលើក៏ដោយ មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការប្រែប្រួលនៃទំហំ និងកម្លាំងសាច់ដុំនៅដំណាក់កាលដំបូងឡើយ។ ដូច្នេះ តើពេលណាជាពេលវេលាដ៏សមស្រប ដើម្បីចាប់ផ្តើមរកវិធីដោះស្រាយ? តើគួរចាប់ផ្តើមថ្ងៃនេះ? ឬឆ្នាំក្រោយ? ឬប្រហែលជារង់ចាំរហូតដល់ពេលដែលសញ្ញានៃការធ្លាក់ចុះសាច់ដុំបង្ហាញឱ្យឃើញច្បាស់ជាងមុន? ចម្លើយគឺប្រាកដណាស់ - ត្រូវចាប់ផ្ដើមនៅថ្ងៃនេះ!

ទំនាក់ទំនងរវាងសាច់ដុំ និងប្រព័ន្ធភាពស៊ាំ ក្នុងការជះឥទ្ធិពលដល់សុខភាព

លោកអ្នកប្រហែលជាភ្ញាក់ផ្អើលហើយថា ការយកចិត្តទុកដាក់មើលថែសុខភាពសាច់ដុំតាំងពីដើមមក មិនត្រឹមតែអាចជួយរក្សាកម្លាំង និងមុខងារសាច់ដុំប៉ុណ្ណោះទេ ថែមទាំងជួយទ្រទ្រង់ និងពង្រឹងប្រព័ន្ធភាពស៊ាំរបស់លោកអ្នកទៀតផង ដើម្បីបន្តមានជីវិតរស់នៅកាន់តែរឹងមាំ។ 
 
ការពិតនោះគឺថា សាច់ដុំ និងប្រព័ន្ធភាពស៊ាំ មានទំនាក់ទំនងគ្នាទៅវិញទៅមក យ៉ាងស្មុគស្មាញ និងសំខាន់បំផុត។ ឧទាហរណ៍ ការបាត់បង់សាច់ដុំត្រឹមតែ 1០% គឺគ្រប់គ្រាន់ហើយក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងមេរោគទូទៅ (បាក់តេរី និងវីរុសដែលបង្កជំងឺ)4។ ករណីនេះអាចបណ្តាលឱ្យលោកអ្នកងាយឆ្លងជំងឺ ហើយធ្វើឱ្យការឆ្លងមានរយៈពេលយូរ និងធ្ងន់ធ្ងរជាងមុន5។ ការធ្លាក់ខ្លួនឈឺក្នុងអំឡុងពេលមានជំងឺស្រួចស្រាវ ជាមួយនឹងរយៈពេលជាសះស្បើយយូរ នឹងធ្វើឱ្យកម្រិតនៃសកម្មភាពរាងកាយថយចុះ ដែលវារឹតតែរួមចំណែកដល់ការបាត់បង់ម៉ាស់ និងកម្លាំងសាច់ដុំបន្ថែមទៀត6។ ការពាក់ព័ន្ធគ្នានេះ ជំរុញឱ្យមានវដ្តនៃការធ្លាក់ចុះទៅវិញទៅមក រវាងការបាត់បង់សាច់ដុំ និងការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ ដែលអាចប៉ះពាល់ដល់គុណភាពនៃជីវិត និងការរស់នៅបានយូរអង្វែង។

ការសិក្សាមួយនៅប្រទេសសិង្ហបុរីបានបង្ហាញថា មនុស្សវ័យចំណាស់ដែលប្រឈមនឹងការថយចុះម៉ាស់សាច់ដុំ អាចមានសមត្ថភាពចុះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ7។ “សាច់ដុំរឹងមាំ មានទំនាក់ទំនងទៅនឹងការធ្វើនិយ័តកម្មនៃប្រព័ន្ធភាពស៊ាំ”។ នេះជាការលើកឡើងរបស់ជំនួយការសាស្ត្រាចារ្យ សាំយូអែល ឈូ (Samuel Chew) ដែលជាអ្នកស្រាវជ្រាវចម្បងនៃការសិក្សានេះ។  
 
តាមរយៈការដកស្រង់ទិន្នន័យពីការសិក្សាផ្សេងៗ វេជ្ជបណ្ឌិត ឈូ ក៏បានបន្ថែមទៀតថា សាច់ដុំផលិត និងបញ្ចេញសារធាតុផ្សំ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ការធ្វើឱ្យកោសិកាប្រព័ន្ធភាពស៊ាំមួយចំនួនសកម្ម និងការចែកចាយបន្ត។ “សាច់ដុំគឺជាកន្លែងផ្ទុកដ៏សំខាន់សម្រាប់អាស៊ីតអាមីណូ ដែលរាងកាយត្រូវការប្រើប្រាស់ក្នុងអំឡុងពេលរងរបួស ឬឆ្លងមេរោគ។ ដូច្នេះ ការថយចុះម៉ាស់សាច់ដុំ គួបផ្សំជាមួយនឹងការទទួលទានប្រូតេអ៊ីនមិនគ្រប់គ្រាន់ អាចជះផលប៉ះពាល់ដល់ការឆ្លើយតបរបស់រាងកាយទៅនឹងការរងរបួស ឬការឆ្លងមេរោគបាន”5

ផ្តល់អាទិភាពដល់សុខភាពសាច់ដុំ

វេជ្ជបណ្ឌិត ឈូ បានមានប្រសាសន៍ថា ដោយផ្អែកលើភស្តុតាងដែលបង្ហាញពីទំនាក់ទំនងរវាងសាច់ដុំ និងប្រព័ន្ធភាពស៊ាំ ការថែរក្សា ឬការបង្កើនសុខភាពសាច់ដុំ គួរតែជាអាទិភាពចម្បង។ សារធាតុចិញ្ចឹមដែលជួយទ្រទ្រង់ដំណើរការធម្មតានៃប្រព័ន្ធភាពស៊ាំ រួមមាន ស័ង្កសី និងវីតាមីន A C D និង E។ 

វេជ្ជបណ្ឌិត ឈូ ក៏បានណែនាំផងដែរថា ផលិតផលអាហារបំប៉នបន្ថែម អាចជាជំនួយដ៏ល្អសម្រាប់អ្នកដែលមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមរយៈរបបអាហារធម្មតា។ ផលិតផលទាំងនេះសម្បូរសារធាតុចិញ្ចឹម និងងាយស្រួលទទួលទាន ដូច្នេះលោកអ្នកអាចទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលទ្រទ្រង់ប្រព័ន្ធភាពស៊ាំ ទោះបីជាមិនសូវមានចំណង់ទទួលទានអាហារក៏ដោយ។ គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណបែបប្រើកម្លាំង (resistance exercises) ជាប្រចាំ សុខភាពសាច់ដុំអាចល្អប្រសើរ ទោះបីជាអាយុកាន់តែច្រើនក៏ដោយ។

ការខិតខំប្រឹងប្រែងដើម្បីថែរក្សា ឬបង្កើនម៉ាស និងកម្លាំងសាច់ដុំ អាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ មនុស្សជាច្រើនអាចគិតថា តួនាទីសំខាន់របស់សាច់ដុំ គឺមានដែនកំណត់ត្រឹមតែការធានាឱ្យមានថាមពល កម្លាំង និងមុខងារប៉ុណ្ណោះ ជាពិសេសនៅពេលយើងមានអាយុកាន់តែច្រើន។ ប៉ុន្តែ ការស្រាវជ្រាវក៏បានចង្អុលបង្ហាញពីឥទ្ធិពលវិជ្ជមានរបស់វាទៅលើប្រព័ន្ធភាពស៊ាំផងដែរ។

ដូច្នេះ សូមកុំរង់ចាំទៀតអី! ចាប់ផ្តើមជំហានដំបូង ដើម្បីធ្វើឱ្យខ្លួនអ្នកកាន់តែរឹងមាំ ចាប់ពីថ្ងៃនេះតទៅ។ អ្វីដែលលោកអ្នកត្រូវការគឺ ការធ្វើលំហាត់ប្រាណ និងទទួលទានអាហារូបត្ថម្ភដែលត្រឹមត្រូវ! សូមពិនិត្យកម្លាំងសាច់ដុំរបស់លោកអ្នកឥឡូវនេះ នៅគេហទំព័រ Ensure® Stand 4 Strength

ឈរដើម្បីកម្លាំងដើម្បីតេស្តអាយុសាច់ដុំ

តើអ្នកដឹងទេថា ម៉ាសសាច់ដុំ និងកម្លាំងរបស់យើងនឹងឡើងដល់កម្រិតល្អបំផុតនៅវ័យប្រហែល 40 ឆ្នាំ1 មុននឹងចាប់ផ្តើមថយចុះយ៉ាងលឿន? មនុស្សម្នាក់អាចបាត់បង់ម៉ាសសាច់ដុំដល់ទៅ 8% រៀងរាល់ 10 ឆ្នាំម្តង2។ លើសពីនេះ កម្លាំងសាច់ដុំធ្លាក់ចុះលឿនជាងការបាត់បង់ម៉ាសសាច់ដុំដល់ទៅ 2 ដងជារៀងរាល់ឆ្នាំ3

Banner Ensure - Phoenix - Resize Masthead

ប្រភេទផលិតផល

References:

1 TomorrowsMed (Sep 23, 2020). Reversing Muscle Loss | Science in the Hospital S2 [Video]. YouTube. https://www.youtube.com/watch?v=tO6mdmYzVx4
2 F. Landi et al. Journal of Cachexia, Sarcopenia and Muscle 2020; 11: 1562–1569.
3 Dennison, E et al. Nat Rev Rheumatol 13, 340–347 (2017).
4 Demling RH. Eplasty. 2009;9:e9.
5 Nelke C, et al. EBioMedicine. 2019;49:381-8.
6 Evans WJ. Am J Clin Nutr. 2010 Apr;91(4):1123S-1127S.
7 The Straits Times 15 June 2020. Assessed at 30 July 2023 at https://www.cgh.com.sg/news/tomorrows-medicine/are-you-a-senior-with-low-muscle-mass

KHM.2025.68210.ENS.1 (v1.1)