បញ្ហាប្រឈមនៃការលូតកម្ពស់

សូមកុំឱ្យការយល់ខុសរារាំងដល់ការលូតលាស់កូនរបស់លោកអ្នក!  

PediaSure ប្រមូលផ្ដុំទៅដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ និងកាយសម្បទា ដើម្បីជួយអ្នកក្នុងការកំណត់ឱ្យច្បាស់ពីការយល់ខុស ដែលកំពុងរារាំងកូនៗរបស់អ្នកមិនឱ្យឈានដល់សក្តានុពលនៃការលូតលាស់របស់ពួកគេបាន។

Banner

ខាងក្រោមនេះ គឺជាការយល់ខុសទូទៅមួយចំនួនដែលអាចប៉ះពាល់ដល់ការលូតលាស់របស់កុមារ៖  

ការយល់ខុសទី 1
ការដែលក្មេងរើសចំណី គឺជារឿងធម្មតា។

 

ការពិត
ការរើសចំណីមិនមែនជារឿងល្អនោះទេ។ ការញ៉ាំអាហារត្រឹមត្រូវពីពេលនេះអាចទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍរយៈពេលវែងបាន។

ការយល់ខុសទី 2
ឪពុកម្តាយទាប កូនក៏នឹងទាបដែរ។

 

ការពិត
កម្ពស់មិនមែនអាស្រ័យតែលើកត្តាតំណពូជមួយមុខនោះទេ។ អាហារូបត្ថម្ភក្នុងរយៈពេល 5 ឆ្នាំដំបូងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការលូតលាស់ទាំងមូលរបស់កុមារ។

ការយល់ខុសទី 3
បបរស និងស៊ុប គឺល្អបំផុតសម្រាប់ក្មេងកំពុងមានជំងឺ។
 

ការពិត
អាហារទាំងនេះមិនមានជីវជាតិគ្រប់គ្រាន់ទេ។ ក្មេងៗត្រូវការអាហារូបត្ថម្ភបន្ថែមនៅពេលកំពុងជាសះស្បើយពីជំងឺ។

ការយល់ខុសទី 4
ក្មេងដែលខ្សោយមិនគួរបញ្ចេញកម្លាំងច្រើនទេ។

 

ការពិត
ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំជាងមុន។ សូមលើកទឹកចិត្តឱ្យពួកគេលេងដោយសកម្មរយៈពេល 1 ម៉ោងក្នុងមួយថ្ងៃ ដោយជួយផ្ដល់របបអាហារដែលមានជីវជាតិផងដែរ។

ការយល់ខុសទី 5
ក្មេងៗអាចឈឺខ្នែងពោះវៀនប្រសិនបើពួកគេលេងក្រោយពេលញ៉ាំអាហាររួច។

 

ការពិត
នេះគឺជាការយល់ខុសទូទៅមួយ។ ប៉ុន្តែគួរទុកចន្លោះពេល៣០នាទីមុនពេលលេងដើម្បីជួយដល់ការរំលាយអាហារ។

ការយល់ខុសទី 6
ក្មេងដែលមានទម្ងន់ក្រោមស្ដង់ដាអាចញ៉ាំអ្វីក៏បានឱ្យតែពួកគេព្រមញ៉ាំ។

 

ការពិត
អាហារដែលគ្មានជីវជាតិអាចជួយឱ្យឡើងគីឡូបានមែន ប៉ុន្តែវាមិនមែនជាជម្រើសល្អចំពោះសុខភាពនោះទេ។ ផ្ទុយទៅវិញ សូមជ្រើសរើសអាហារបំប៉នបន្ថែមដែលពេញលេញ និងមានតុល្យភាព ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់កូនអ្នក។

វិទ្យាសាស្ត្រនៃការលូតលាស់  

កុមាររើសចំណី និងការលូតលាស់បានទាន់ពេល

កុមារដែលមានទម្លាប់រើសចំណី អាចមានការខ្វះខាតផ្នែកអាហារូបត្ថម្ភ ដែលអាចប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេ។

គេក៏បានរកឃើញផងដែរថា កុមារដែលរើសចំណីមានទម្ងន់ស្រាលជាង និងមានកម្ពស់ទាបជាងក្មេងអាយុស្រករគ្នា ដែលមិនរើសចំណី3។ កុមារដែលរើសចំណីភាគច្រើន ត្រូវការការលូតលាស់ឱ្យបានទាន់ពេលវេលា។

តម្រូវការរបស់ពួកគេ៖  

របបអាហារពេញលេញ ដែលមានតុល្យភាពប្រូតេអ៊ីនត្រឹមត្រូវ កាបូអ៊ីដ្រាត និងខ្លាញ់ល្អ។  

កុមារដែលខ្វះទម្ងន់ត្រូវការការគាំទ្រផ្នែកអាហារូបត្ថម្ភដែលមានថាមពល និងសារជាតិចិញ្ចឹមខ្ពស់ ដើម្បីអាចសម្រេចបានទម្ងន់ធម្មតាសមាមាត្រនឹងកម្ពស់។

វីតាមីន និងសារធាតុរ៉ែ ដើម្បីទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍ។

កុមារដែលមានកម្ពស់មិនសមាមាត្រនឹងអាយុ ឬទម្ងន់មិនសមាមាត្រនឹងកម្ពស់ អាចទទួលបានអត្ថប្រយោជន៍ពីអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ដែលផ្តល់នូវប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ជាលិកាសាច់ដុំ ព្រមទាំងកម្រិតជាតិកាល់ស្យូម វីតាមីន D និង K ត្រឹមត្រូវតាមការណែនាំ សម្រាប់ឆ្អឹងរឹងមាំ។

អាហារូបត្ថម្ភសម្រាប់ទ្រទ្រង់ប្រព័ន្ធភាពស៊ាំ  

ការឈឺថ្កាត់ជាញឹកញាប់ជាមួយជំងឺទូទៅ ដូចជា ក្អក និងផ្តាសាយ នឹងប្រើប្រាស់ធនធានសារជាតិចិញ្ចឹម ដើម្បីជួយឱ្យកុមារជាសះស្បើយ ហើយយូរៗទៅវាអាចធ្វើឱ្យមានការលូតលាស់យឺតយ៉ាវ។

ការផ្តល់ឱ្យកុមារនូវរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមពេញលេញ និងមានតុល្យភាពអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំពួកគេបាន។ សារជាតិចិញ្ចឹមសម្រាប់ទ្រទ្រង់ប្រព័ន្ធភាពស៊ាំរួមមាន វីតាមីន A B6 B12 C ជាតិដែក ស័ង្កសី និងសេឡេញ៉ូម។

article
PediaSure ប្រភេទទឹក - អាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ញ៉ាំបានគ្រប់ពេលវេលា គ្រប់ទីកន្លែង

តើអ្នកកំពុងតែបារម្ភពីអាហារូបត្ថម្ភរបស់កូននៅពេលពួកគេមិននៅក្បែរខ្លួនមែនទេ? ពួកយើងយល់ច្បាស់ថា ការតាមដានអាហារូបត្ថម្ភដែលកូនទទួលបានគ្រប់ពេលវេលាពិតជាមិនងាយស្រួលនោះទេ ហើយពេលខ្លះអ្នកអាចនឹងត្រូវការផ្ដល់អាហារូបត្ថម្ភណាដែលងាយៗ។ 

article
មានបន្ថែមសារធាតុ Mini Peptides+
ជាមួយនឹងសារជាតិចិញ្ចឹមសំខាន់ៗ 38 ប្រភេទដើម្បីជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍកុមារ  
Banner

ការលូតលាស់រាងកាយ

ប្រូតេអ៊ីនផ្តល់នូវអាស៊ីតអាមីណូ សម្រាប់ការកសាង និងការលូតលាស់ជាលិកាសាច់ដុំ។ អាជីនីនគឺជាអាស៊ីតអាមីណូមួយប្រភេទ។

ការទ្រទ្រង់ប្រព័ន្ធភាពស៊ាំ

វីតាមីន A B6 B12 C ជាតិដែក ស័ង្កសី និងសេឡេញ៉ូម សម្រាប់ជួយប្រព័ន្ធភាពស៊ាំឱ្យដំណើរការធម្មតា។វីតាមីន A B6 B12 C ជាតិដែក ស័ង្កសី និងសេឡេញ៉ូម សម្រាប់ជួយប្រព័ន្ធភាពស៊ាំឱ្យដំណើរការធម្មតា។

ការអភិវឌ្ឍឆ្អឹង

កាល់ស្យូម វីតាមីន D និង K សម្រាប់ការអភិវឌ្ឍឆ្អឹងឱ្យរឹងមាំ។

រូបមន្តបន្ថែមដែលបង្កើនគុណភាព

កុមារដែលមានកម្ពស់មិនសមាមាត្រនឹងអាយុ ឬទម្ងន់មិនសមាមាត្រនឹងកម្ពស់ អាចទទួលបានអត្ថប្រយោជន៍ពីអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ដែលផ្តល់នូវប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ជាលិកាសាច់ដុំ ព្រមទាំងកម្រិតជាតិកាល់ស្យូម វីតាមីន D និង K ត្រឹមត្រូវតាមការណែនាំ សម្រាប់ឆ្អឹងរឹងមាំ។

1 Kantar Singapore, Abbott Brand Health Tracking 2019, Oct 2019.
2 Abbott Nutrition online survey conducted with 503 parents from Singapore, with child aged between 1-5 years old, July 2019.
3 Xue Y, et al. Appetite. 2015; 91:248-55
4 Abbott Nutrition online survey conducted in conjunction with Singapore Nutrition and Dietetics Association among 1,002 parents in Singapore with children aged 2 to 6 years old, June 2018.
High in energy.
# Abbott Calculation based in part on data reported by Nielsen through its Scantrack databases covering a 12-month period ending April 27, 2019.
^ As compared to previous formulation.
± Not for children with galactosemia.

KHM.2025.68476.PDS.1 (v1.1)