អាហារសុខភាពសម្រាប់កុមារ – តើកូនអ្នកទទួលទានអាហារបានត្រឹមត្រូវដែរឬទេ?

អាហារសុខភាពសម្រាប់កុមារ – តើកូនអ្នកទទួលទានអាហារបានត្រឹមត្រូវដែរឬទេ?   

Banner
Banner
Banner

នៅពេលដែលក្មេងៗលូតលាស់ពីវ័យទើបចេះដើរតេះតះ ទៅជាវ័យកុមារដែលសកម្ម នោះនឹងចាប់ផ្តើមកាន់តែពិបាកឡើងៗសម្រាប់ឪពុកម្ដាយក្នុងការតាមដានថាតើកូនៗកំពុងទទួលទានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពដែរឬទេ។  

ឪពុកម្តាយមិនអាចប្រាកដចិត្តទាំងស្រុងបាននោះទេថា កូនៗវ័យចូលរៀនសាលាមត្តេយ្យបានញ៉ាំអាហារអស់ពីចាននៅសាលា ឬមជ្ឈមណ្ឌលថែទាំកុមារ។ លុះដល់ពេលក្មេងៗឈានដល់វ័យចូលរៀន ពួកគេក៏ចាប់ផ្តើមជ្រើសរើស និងទិញអាហារដែលពួកគេចង់ញ៉ាំដោយខ្លួនឯង។ គួរឱ្យស្ដាយ ចំណូលចិត្តរបស់ពួកគេភាគច្រើនគឺអាហារដែលសម្បូរកាឡូរីខ្ពស់ ខ្វះជីវជាតិ (ដូចជា ដំឡូងបំពង ស្ករគ្រាប់ និងអាហារចៀន ឬបំពង)។ លើសពីនេះទៅទៀត ក្មេងៗមួយចំនួនអាចនឹងរើសចំណី។

ដោយសារតែមិនមានរបបអាហារមានតុល្យភាព កុមារអាចនឹងបាត់បង់ឱកាសលូតលាស់បានល្អ ហើយពួកគេក៏អាចខ្វះសារជាតិចិញ្ចឹមដែលចាំបាច់សម្រាប់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីផងដែរ។ លើសពីនេះទៅទៀត ទម្លាប់នៃការញ៉ាំអាហារក្នុងវ័យកុមារអាចនឹងបន្តរហូតដល់ពេញវ័យ។ ដូច្នេះ វាជារឿងសំខាន់ណាស់ដែលកុមារត្រូវអភិវឌ្ឍទម្លាប់នៃការញ៉ាំអាហារល្អៗ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃនៅពេលពួកគេធំឡើង។   

ក្នុងនាមជាឪពុកម្តាយ យើងគួរតែធានាថា កូនៗរបស់យើងទទួលបានអាហារូបត្ថម្ភល្អ ជាមួយនឹងរបបអាហារដែលមានតុល្យភាព និងចម្រុះមុខ ដែលអាចផ្គត់ផ្គង់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់ដែលពួកគេត្រូវការ។ តើអ្វីទៅដែលហៅថារបបអាហារមានតុល្យភាព? ផែនការ “ចានអាហារសុខភាពរបស់ខ្ញុំ” ដែលបង្កើតឡើងដោយក្រុមប្រឹក្សាលើកកម្ពស់សុខភាព (HPB) ធ្វើឱ្យមានភាពងាយស្រួលយល់។ អាហារដែលមានសុខភាពល្អមួយពេល ត្រូវមានផ្លែឈើ និងបន្លែកន្លះចានគោម គ្រាប់ធញ្ញជាតិមួយភាគបួននៃចាន ហើយសាច់ និងអាហារផ្សេងៗ មួយភាគបួននៃចាន (ឧទាហរណ៍៖ ត្រី តៅហ៊ូ និងផលិតផលទឹកដោះគោ)។ គ្មានអាហារតែមួយមុខណាដែលអាចផ្តល់នូវសារជាតិចិញ្ចឹមទាំងអស់ដែលរាងកាយត្រូវការនោះទេ ដូច្នេះវាជាការចាំបាច់ណាស់ក្នុងការទទួលទានអាហារចម្រុះមុខពីក្រុមអាហារផ្សេងៗគ្នា។ រូបភាពណែនាំនេះក៏បានរំឭកយើងឱ្យប្រើប្រាស់ប្រេងដែលមានសុខភាពល្អ (ក្នុងបរិមាណមធ្យម) ជ្រើសរើសទឹកជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ និងធ្វើលំហាត់ប្រាណជាប្រចាំ។

តើលោកអ្នកកំពុងផ្តល់របបអាហារចម្រុះមុខដល់កូនអ្នកដែរឬទេ? 

ការមានរបបអាហារចម្រុះមុខមានន័យថា ការទទួលទានអាហារផ្សេងៗគ្នាជាច្រើនប្រភេទពីក្រុមអាហារខុសៗគ្នា ក៏ដូចជាចម្រុះមុខនៅក្នុងក្រុមអាហារនីមួយៗផងដែរ។ ក្រុមអាហារនីមួយៗមានជម្រើសជាច្រើន ហើយអាហារនីមួយៗសុទ្ធតែមានតម្លៃអាហារូបត្ថម្ភពិសេសរៀងៗខ្លួន។  

ភាពចម្រុះនៃរបបអាហារ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាធាតុផ្សំសំខាន់នៃរបបអាហារដែលមានគុណភាពខ្ពស់ ព្រោះវាជួយធានាដល់ភាពគ្រប់គ្រាន់នៃសារជាតិចិញ្ចឹម។ នៅពេលដែលកូនរបស់អ្នកទទួលទានអាហារចម្រុះមុខ វានឹងបង្កើនលទ្ធភាពទទួលបានសារជាតិចិញ្ចឹមជាច្រើនប្រភេទដែលសំខាន់សម្រាប់ការលូតលាស់  និងការអភិវឌ្ឍ។ ផ្ទុយទៅវិញ នៅពេលដែលមានការខ្វះភាពចម្រុះនៅក្នុងរបបអាហាររបស់កូនអ្នក (ឧទាហរណ៍៖ ដោយសារការរើសចំណី) វាអាចនាំឱ្យកង្វះផ្នែកអាហារូបត្ថម្ភ។   

ការទទួលទានអាហារសម្បូរបែប

ការទទួលបានសារជាតិចិញ្ចឹមដែលចាំបាច់គ្រប់គ្រាន់

ជំរុញការលូតលាស់ និងការអភិវឌ្ឍបានល្អបំផុត

របបអាហាររបស់កូនអ្នកអាចនឹងមិនសូវចម្រុះមុខដូចដែលអ្នកគិតនោះទេ ប្រសិនបើទទួលទានអាហារពីក្រុមអាហារខុសៗគ្នា ប៉ុន្តែជ្រើសរើសតែអាហារដដែលៗនៅក្នុងក្រុមនីមួយៗនោះ ឬ ប្រសិនបើកូនអ្នកញ៉ាំអាហារហាក់ដូចជាច្រើនមុខ ប៉ុន្តែជាក់ស្ដែង អាហារទាំងនោះបានមកពីក្រុមអាហារតែមួយ ឬពីរក្រុម។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់ការផ្តល់របបអាហារដែលមានតុល្យភាព និងចម្រុះមុខ៖

1. ផ្តល់អាហារពីក្រុមអាហារផ្សេងៗគ្នា

យោងតាមក្រុមប្រឹក្សាលើកកម្ពស់សុខភាព (HPB) ក្រុមអាហារមានចំនួន 4៖ 

  • ក្រុមបាយអង្ករសំរូប និងនំប៉័ងស្រូវសាលី 
  • ក្រុមផ្លែឈើ 
  • ក្រុមបន្លែ 
  • ក្រុមសាច់ និងអាហារផ្សេងៗ  

2. ជ្រើសរើសអាហារចម្រុះមុខនៅក្នុងក្រុមអាហារនីមួយៗ 

ក្រុមអាហារសំខាន់ៗទាំង 4 នីមួយៗ សុទ្ធតែមានជម្រើសអាហារជាច្រើនប្រភេទ ហើយអាហារផ្សេងៗគ្នានៅក្នុងក្រុមតែមួយ ក៏អាចមានការរួមផ្សំនៃសារជាតិចិញ្ចឹម និងសារជាតិមានប្រយោជន៍ផ្សេងទៀតខុសៗគ្នាផងដែរ។ កូនរបស់អ្នកអាចសម្រេចបាននូវទម្លាប់នៃការញ៉ាំអាហារដែលមានសុខភាពល្អ និងជីវជាតិ តាមរយៈការរួមផ្សំអាហារចម្រុះមុខទាំងនៅក្នុងក្រុមអាហារនីមួយៗ និងរវាងក្រុមអាហារផ្សេងៗគ្នា។ 

ឧទាហរណ៍ បន្លែខ្លះជាប្រភពនៃវីតាមីន C ឬវីតាមីន A ខណៈដែលបន្លែខ្លះទៀតអាចសម្បូរទៅដោយជាតិហ្វូឡេត ឬ វីតាមីន B9។ សម្រាប់ក្រុមសាច់ និងអាហារផ្សេងៗ សាច់មាន់ផ្តល់នូវវីតាមីន B6 និងជាតិដែក ចំណែកឯទឹកដោះគោវិញ ផ្ដល់ជាតិកាល់ស្យូម និងវីតាមីន D។ ការជ្រើសរើសអាហារចម្រុះមុខនៅក្នុងក្រុមនីមួយៗក៏ជួយធ្វើឱ្យអាហាររបស់អ្នកកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។   

សូមពិចារណាលើការប្រើប្រាស់ផលិតផលអាហារបំប៉នហូបតាមមាត់ដែលពេញលេញ និងមានតុល្យភាព។

ផលិតផលអាហារបំប៉នហូបតាមមាត់ (ONS) អាចជួយបំពេញបន្ថែមនូវសារជាតិចិញ្ចឹមដែលខ្វះខាតចំពោះកុមារដែលមានការលូតលាស់មិនបានល្អ ឬមានទម្លាប់នៃការញ៉ាំអាហារមិនល្អ ដូចជាការរើសចំណី។ ផលិតផលអាហារបំប៉នហូបតាមមាត់ (ONS) ដ៏ល្អមួយ គួរតែមានថាមពលខ្ពស់ និងសម្បូរសារជាតិចិញ្ចឹម ដើម្បីបំពេញបន្ថែមនូវសារជាតិចិញ្ចឹមដែលខ្វះខាត និងជួយជំរុញដល់ការលូតលាស់បានទាន់ពេល។ ផលិតផលអាហារបំប៉នហូបតាមមាត់ គឺជាដំណោះស្រាយអាហារូបត្ថម្ភដ៏ងាយស្រួលមួយ ដែលជួយផ្តល់នូវអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ព្រមទាំងមីក្រូសារជាតិចិញ្ចឹមចាំបាច់ជាច្រើនមុខក្នុងរបបអាហាររបស់កូនអ្នក ដោយមិនចាំបាច់បាត់បង់រសជាតិឆ្ងាញ់។ វាក៏ជាជម្រើសដែលមានអត្ថប្រយោជន៍ជាង បើប្រៀបធៀបទៅនឹងភេសជ្ជៈផ្អែមទូទៅ ដែលជាធម្មតាមិនសូវសម្បូរសារជាតិចិញ្ចឹម។

Reference
*High in energy

KHM.2025.68476.PDS.1 (v1.1)

ប្រភេទផលិតផល