គ្រប់គ្រងជាតិស្ករបានកាន់តែល្អប្រសើរជាមួយ Glucerna® 

ផលិតផលទាំងអស់

មនុស្សម្នាក់ក្នុងចំណោម 3 នាក់ ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 កំពុងប្រឈមនឹងការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ1

រាល់ការជ្រើសរើសរបបអាហារទាំងអស់ សុទ្ធតែក្លាយជាកត្តាដ៏សំខាន់។ ទោះបីជាអ្នកមិនត្រូវការរបបអាហារ "ពិសេស" (របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺជាផែនការនៃការទទួលទានអាហារដែលមានសុខភាពល្អ) អ្នកនៅតែអាចជួបប្រទះនូវផលលំបាក និងភាពមិនប្រាកដប្រជា នៅពេលព្យាយាមជ្រើសរើសអាហារដែលមានសុខភាពល្អ។

banner

ចាប់ផ្តើមគ្រប់គ្រង និងថែទាំជំងឺទឹកនោមផ្អែមរបស់អ្នក!  

នេះជាគន្លឹះមានប្រយោជន៍មួយចំនួន!

ទទួលទានអាហារឱ្យបានទៀងទាត់  


សូមទទួលទានអាហារតាមពេលវេលាឱ្យបានទៀងទាត់ ហើយបែងចែកពេលសម្រាប់អាហារចម្បង និងអាហារសម្រន់ឱ្យមានគម្លាតសមស្របពេញមួយថ្ងៃ។

ទទួលទានអាហារចម្រុះច្រើនមុខពីក្រុមអាហារផ្សេងៗគ្នា ក្នុងបរិមាណសមស្រប  

  • ផ្លែឈើ និងបន្លែ 1/2 ចានគោម
  • បាយអង្ករសំរូប ឬនំប៉័ងស្រូវសាលី 1/4 ចានគោម 
  • សាច់ និងមុខម្ហូបផ្សេងៗទៀត 1/4 ចានគោម  

 

ប្រើរូបមន្តសម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយឡែក  


ប្រើប្រាស់ដើម្បីជំនួសអាហារមួយពេល ឬអាហារសម្រន់ ឬប្រើប្រាស់វាជាអាហារបំប៉នបន្ថែម ដោយអាស្រ័យលើគោលដៅរបបអាហាររបស់លោកអ្នក។  

ទទួលទានកាបូអ៊ីដ្រាតក្នុងកម្រិតមធ្យម និងរួមបញ្ចូលជម្រើសអាហារដែលមានសន្ទស្សន៍ជាតិស្ករ (GI) ទាប 

សន្ទស្សន៍ជាតិស្ករ (Glycemic Index - GI) គឺជាចំណាត់ថ្នាក់នៃកាបូអ៊ីដ្រាតក្នុងកម្រិតពី ០ ដល់ 100 ទៅតាមកម្រិតនៃការបង្កើនជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទាន។ សូមស្វែងយល់បន្ថែមអំពីសន្ទស្សន៍ជាតិស្ករ (GI)។

 

សន្ទស្សន៍ជាតិស្ករ

ចំណាត់ថ្នាក់នៃសន្ទស្សន៍ជាតិស្ករ

 

ផលប៉ះពាល់

ឧទាហរណ៍

សន្ទស្សន៍ជាតិស្ករខ្ពស់

≥70

បង្កើនកម្រិតជាតិស្ករក្នុងឈាមយ៉ាងលឿន

 

  • បាយដំណើប
  • មីលឿង
  • ដំឡូងបារាំងកិន
  • នំប៉័ងស
  • ដំឡូងមី
  • បាយស

សន្ទស្សន៍ជាតិស្ករមធ្យម

56-69

បង្កើនកម្រិតជាតិស្ករក្នុងឈាមក្នុងកម្រិតមធ្យម

  • បាយសម្រូប (គ្រាប់វែង)
  • បាយបាស្មាទី
  • ចាប៉ាទី
  • ម្នាស់
  • ស្វាយ
  • ភីហ្សា

សន្ទស្សន៍ជាតិស្ករទាប

0-55

បង្កើនកម្រិតជាតិស្ករក្នុងឈាមយឺត

 

  • មីសួ
  • គុយទាវ
  • ប៉ាស្តា (ឆ្អិនល្មម)
  • នំប៉័ងគ្រាប់ធញ្ញជាតិចម្រុះ
  • ទឹកដោះគោ និងផលិតផលទឹកដោះគោ (មិនមានជាតិផ្អែម)

វិទ្យាស្ថានពហុបច្ចេកទេសតេម៉ាសេក – អង្គភាពស្រាវជ្រាវសន្ទស្សន៍ជាតិស្ករ (GIRU)

References:

1 Epidemiology and Disease Control Division. Ministry of Health. National Health Survey 2010.

KHM.2025.68209.GLU.1 (v1.1)