Glucerna® ប្រភេទម្សៅ ​​រសជាតិវ៉ានីឡា

Glucerna Gladiator 800g Vanilla

Title
Glucerna® ប្រភេទម្សៅ ​​
រសជាតិវ៉ានីឡា
Description

ជាមួយនឹងភស្តុតាងបញ្ជាក់បែបវិទ្យាសាស្ត្រជាង 30 ឆ្នាំ តាមរយៈការសិក្សាស្រាវជ្រាវជាង 50 លើក Glucerna® ជួយអ្នកជម្ងឺទឹកនោមផ្អែម រស់នៅបានយ៉ាងពេញលេញ និងរីករាយ។ 

Glucerna® មានសន្ទស្សន៍ជាតិស្ករ (GI) ទាប និងផ្តល់អាហារូបត្ថម្ភពេញលេញ ព្រមទាំងមានតុល្យភាព ដើម្បីជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។ ជាមួយរូបមន្តពិសេសតែមួយគត់គឺ  ប្រភេទម្សៅដែលជួយដល់អាហារូបត្ថម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ 

ជាជម្រើសអាហារពេលព្រឹកដ៏សមស្របសម្បូរសារធាតុចិញ្ចឹម និងមានរសជាតិឆ្ងាញ់1 ស័ក្ដិសមសម្រាប់ជំនួសអាហារមួយពេល ឬជាអាហារសម្រន់។ 

រក្សាកម្រិតជាតិស្ករឱ្យនៅថេរ និងរក្សាថាមពល ជាមួយ Glucerna® ដែលជាអាហារូបត្ថម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែម លេខ 1 ណែនាំដោយវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក^។  គ្រប់គ្រងជាតិស្កររបស់អ្នកបានល្អប្រសើរ!

ព័ត៌មានលម្អិត  

មានលក់ក្នុងចំណុះ 800 ក្រាម

ជម្រើសរស់ជាតិ៖

វ៉ានីឡា

ថាមពលថេរ
  • មានល្បាយកាបូអ៊ីដ្រាតជាតិស្ករទាបប្រសើរជាងមុន ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
  • មានសន្ទស្សន៍ជាតិស្ករទាប
  • មានផ្ទុកសាធាតុ Inositol 800 មីលីក្រាមសម្រាប់ការញ៉ាំម្តង និងសារធាតុ Chromium ដើម្បី ជួយដល់ការធ្វើមេតាបូលីសនៃពពួកម៉ាក្រូសារជាតិ (កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់)
  • មានវីតាមីន B2, B12, និងវីតាមីន C ដើម្បីជួយកាត់បន្ថយភាពនឿយហត់ និងអស់កម្លាំង  
Product
សាច់ដុំ ឆ្អឹង និងការទ្រទ្រង់សរសៃប្រសាទ
  • មានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ដែលផ្តល់នូវអាមីណូអាស៊ីតសំខាន់ៗ ដើម្បីជួយក្នុង ការកសាង និងទ្រទ្រង់កោសិកាសាច់ដុំ
  • មានផ្ទុកជាតិកាល់ស្យូម (223 មីលីក្រាម ក្នុងមួយកែវ) និង វីតាមីន D3 (6.51 មីក្រូក្រាម ក្នុងមួយកែវ) ដើម្បីទ្រទ្រង់ឆ្អឹងឱ្យរឹងមាំ។
  • មានវីតាមីន B1, B2, B6, និង B12 ដើម្បីជួយទ្រទ្រង់ដល់មុខងារសរសៃប្រសាទ 12
Product
ល្បាយខ្លាញ់ និងជាតិសរសៃពីរប្រភេទដ៏ពិសេស
  • ល្បាយខ្លាញ់ពិសេសស ដែលមានជាតិខ្លាញ់មិនឆ្អែត មានជាតិខ្លាញ់ឆ្អែតទាប គ្មានជាតិកូឡេស្តេរ៉ុល និងគ្មានជាតិខ្លាញ់
  • ល្បាយជាតិសរសពិសេសៃពីរប្រភេទ ដែលមានជាតិសរសៃពីអង្ករអូត (Oat Fiber) និង FOS។  
Product

អាហារូបត្ថម្ភពិសេស សម្រាប់អ្នកជំងឺទឹកនោមផ្អែម

មានសន្ទស្សន៏ជាតិស្ករទាប រួមជាមួយល្បាយកាបូអ៊ីដ្រាតជាតិស្ករទាបប្រសើរជាងមុន ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ថាមពលថេរ។

មានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដើម្បីជួយក្នុងការកសាង និងទ្រទ្រង់កោសិកាសាច់ដុំ 

អាហារូបត្ថម្ភគ្រប់គ្រាន់ និងមានតុល្យភាពជាមួយវីតាមីន និងសារធាតុរ៉ែ 28 ប្រភេទ បង្កើនគុណភាពអាហារូបត្ថម្ភឲ្យកាន់តែល្អ។​​

គ្មានជាតិស្ករឡាក់តូស និងគ្មានជាតិគ្លុយទែនទេ  

គ្មានជាតិស្ករ

ព័ត៌មានអំពីអាហារូបត្ថម្ភ

View Full Nutritional List

NutrientUnitPowder
(per 100g)
Standard Dilution 
(per 100mL)
Energy (kcal)kcal43796
Energy (kJ)kJ1836404
Proteing19.54.29
Fatg16.73.67
Saturated fatty acidsg1.90.42
Monounsaturated fatty acidsg7.771.71
Polyunsaturated fatty acidsg3.760.83
n-3 fatty acidsg0.280.07
n-6 fatty acidsg3.480.77
Trans fatg0.250.06
Total carbohydrateg57.612.67
Carbohydrateg50.1111.02
Carbohydrate (excl. polyols)g43.869.65
Lactoseg0.4209
Polyolsg6.251.38
Maltitolg6.251.38
Fiberg7.491.65
Fructo-oligosaccharides (FOS)g2.050.45
Carnitinemg33.07.3
Taurinemg38.28.4
Cholinemg191.042.0
Inositolmg1536.0337.9
Vitamins   
Vitamin Amcg RE31870
 IU1061233
Vitamin D3mcg12.52.75
 IU500110
Vitamin Emg α-TE10.12.2
 IU15.03.3
Vitamin K1mcg388.4
Vitamin Cmg419
Thiamin (Vitamin B1)mg0.780.17
Riboflavin (Vitamin B2)mg0.920.2
Niacin equivalentsmg NE9.22.02
Vitamin B6mg1.20.26
Folic acidmcg15534
Vitamin B12mcg1.580.35
Biotinmcg184.0
Pantothenic acidmg3.70.81
MINERALS   
Sodiummg40589
Potassiummg710156
Chloridemg601132
Calciummg42894
Phosphorusmg32371
Magnesiummg114.025.1
Ironmg4.030.89
Zincmg5.751.26
Coppermcg32070
Manganesemg1.500.33
Seleniummcg30.06.6
Chromiummcg76.016.7
Molybdenummcg50.011.0
Iodinemcg73.016.1

ហេតុអ្វីត្រូវជ្រើសរើស Glucerna®?

របៀបនៃការឆុង

ជំហានទី 1

ដាក់ម្សៅទឹកដោះគោ Glucerna® ចំនួន 5 ស្លាបព្រារង្វាល់ (មានស្រាប់ក្នុងកំប៉ុង) ឫ 52.1g នៃម្សៅ Glucerna®

ជំហានទី 2

ប្រើទឹកដំាពុះទុកឲ្យត្រជាក់ 200mL ក្នុងកែវ

ជំហានទី 3

កូរម្សៅឲ្យរលាយបានសព្វ។

វិធីប្រើប្រាស់ត្រឹមត្រូវ

ការជ្រើសរើសដ៏សាមញ្ញ អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។

សូមជៀសវាងអាហារពេលព្រឹក និងអាហារសម្រន់ប្រចាំថ្ងៃដែលមានកាឡូរី និងកាបូអ៊ីដ្រាតខ្ពស់ ដោយជំនួសជាមួយ Glucerna® មួយកែវវិញ។ សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកថែទាំសុខភាពរបស់លោកអ្នក សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបដែលលោកអ្នកអាចទទួលទាន Glucerna® ជាមួយរបបអាហារប្រចាំថ្ងៃបាន។

របៀបប្រើប្រាស់ដែលបានណែនាំ

  • សម្រាប់ការទទួលទាន: សម្រាប់ទទួលទានបន្ថែម (ញ៉ាំផ្ទាល់) ឬការផ្តល់អាហារតាមបំពង់។
  • សម្រាប់ការប្រើប្រាស់ជាប្រភពអាហារូបត្ថម្ភតែមួយគត់ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ។

 

ការណែនាំអំពីការប្រើប្រាស់

  • រួចរាល់សម្រាប់ប្រើប្រាស់។
  • ក្រឡុកឲ្យសព្វល្អមុនពេលប្រើ។
  • នៅពេលបើករួចហើយ ត្រូវប្រើប្រាស់ឲ្យអស់ក្នុងរយៈពេល 24 ម៉ោង។ បន្ទាប់ពីរយៈពេលនេះ ត្រូវចាក់ចោលនូវចំណីដែលនៅសល់។  ត្រូវគ្រប និងរក្សាទុកក្នុងទូរទឹកកកបន្ទាប់ពីបើកហើយ។

សំណួរដែលទទួលបានញឹកញាប់

តើ Glucerna® មានអត្ថប្រយោជន៍អ្វីខ្លះ?

Glucerna® គឺជារូបមន្តពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលអាចទទួលទានសម្រាប់អ្នកដែលត្រៀមកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺទឹកនោមផ្អែម។ Glucerna® មានផ្ទុកល្បាយកាបូអ៊ីដ្រាត ដែលផ្តល់ថាមពលថេរ និងជួយគ្រប់គ្រងចំណង់អាហារ។ បន្ថែមពីនេះ ក៏មានផ្ទុកសារធាតុម៉ាយ៉ូអ៊ីណូស៊ីតុលច្រើនជាង 4 ដង ដែលជួយឱ្យរាងកាយប្រើប្រាស់គ្លុយកូសកាន់តែមានប្រសិទ្ធភាព។  

តើ Glucerna® អាចណែនាំឱ្យប្រើប្រាស់ចាប់ពីអាយុប៉ុន្មាន?

Glucerna® គឺជាផលិតផលអាហារូបត្ថម្ភពិសេសដែលត្រូវបានផលិតឡើងជាចម្បងសម្រាប់មនុស្សពេញវ័យ ដែលមានជំងឺទឹកនោមផ្អែម ឬត្រៀមកើតជំងឺទឹកនោមផ្អែម ស័ក្ដិសមសម្រាប់មនុស្សដែលមានអាយុលើសពី 18 ឆ្នាំ។ ចំពោះអ្នកដែលមានអាយុក្រោម 18 ឆ្នាំ ការប្រើប្រាស់គឺអាស្រ័យលើការណែនាំពីអ្នកជំនាញឯកទេសជាក់ស្ដែង។

តើអាចទទួលទាន Glucerna® ម្ដងក្នុងមួយថ្ងៃបានដែរឬទេ?

បាន! អាចទទួលទាន Glucerna® ម្ដងក្នុងមួយថ្ងៃបាន។ យ៉ាងណាក៏ដោយ គួរតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធានាថា វាសមស្របតាមតម្រូវការអាហារូបត្ថម្ភ និងគោលដៅសុខភាពរបស់លោកអ្នក។

តើ Glucerna® អាចប្រើសម្រាប់អ្នកដែលមិនមានជំងឺទឹកនោមផ្អែមបានដែរឬទេ?

បាន! អ្នកដែលមិនមានជំងឺទឹកនោមផ្អែមអាចប្រើ Glucerna® បាន ប៉ុន្តែវាត្រូវបានផលិតឡើងជាចម្បងសម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ អ្នកដែលមិនមានជំងឺទឹកនោមផ្អែមអាចពិចារណាលើអាហារបំប៉នផ្សេងទៀត លុះត្រាតែពួកគេពេញចិត្តនឹងអត្ថប្រយោជន៍ជាក់លាក់ណាមួយរបស់ Glucerna® ។ សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព សម្រាប់ការណែនាំផ្ទាល់ខ្លួន។ 

References:

1 Replace your usual high calorie and high carbohydrate breakfast. Consult your doctor or dietician for further information on how you can incorporate Glucerna® into your daily diet.
^ Abbott Laboratories Pte Ltd calculation based in part on data reported by NielsenIQ through its Retail Index Service for the Diabetic Supplement for the 52-week period ending December W4, 2023, for Scantrack Singapore. (Copyright © 2024 NielsenIQ)

KHM.2025.68209.GLU.1 (v1.1)