លទ្ធផលសិក្សាមិនល្អនៅសាលា
ការខ្វះសារជាតិចិញ្ចឹមអាចនាំឱ្យមានការអភិវឌ្ឍខួរក្បាលមិនបានល្អពេញលេញ ដែលបណ្ដាលឱ្យមានកម្រិត IQ ទាប សមត្ថភាពរៀនសូត្រថយចុះ ពិបាកផ្ចង់អារម្មណ៍ និងមានបញ្ហាការចងចាំ។13,14
កុមារដែលមានបញ្ហាក្រិនមិនលូតកម្ពស់ អាចនឹងមិនខ្វះកាឡូរីនោះទេ ប៉ុន្តែអាចនឹងខ្វះអាហារូបត្ថម្ភ ដោយសារតែមិនព្រមញ៉ាំអាហារ ឬការខ្វះអាហារូបត្ថម្ភដែលមានតុល្យភាព។1
បញ្ហាក្រិនមិនលូតកម្ពស់ គឺជាបញ្ហាដែលប៉ះពាល់ដល់កុមារពេញមួយជីវិត។ វាមិនមែនត្រឹមតែធ្វើឱ្យកុមារទាបនោះទេ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា ការលូតលាស់មិនបានល្អអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាព និងជម្រើសជីវិតជាច្រើនដែលកុមារត្រូវប្រឈមនៅពេលពេញវ័យ3។
កុមារត្រូវបានចាត់ទុកថាក្រិន នៅពេលដែលពួកគេទាបជាងកម្ពស់សមរម្យតាមអាយុ។ វាជាលទ្ធផលដែលកើតចេញពីការខ្វះអាហារូបត្ថម្ភគ្រប់គ្រាន់ ក្នុងអំឡុងពេលសំខាន់បំផុតនៃការលូតលាស់ និងអភិវឌ្ឍន៍។²
អង្គការសុខភាពពិភពលោក (WHO) បានបង្កើតស្តង់ដាជាសកល ដោយផ្អែកលើទិន្នន័យពីប្រទេសចំនួន 6 ដើម្បីបង្កើតតារាងកម្ពស់សម្រាប់គ្រប់វ័យ។4
តស់! យើងមកមើលតារាងនេះ ដែលប្រៀបធៀបកម្ពស់រវាងក្មេងប្រុស និងក្មេងស្រីអាយុ 3 ឆ្នាំ ដែលមានការលូតលាស់ធម្មតា ជាមួយនឹងក្មេងប្រុស និងក្មេងស្រីអាយុ 3 ឆ្នាំ ដែលមានបញ្ហាក្រិនមិនលូតកម្ពស់។ តើអ្នកសង្កេតឃើញពីភាពខុសគ្នានៃកម្ពស់រវាងក្មេងទាំងពីរក្រុមនេះដែរឬទេ?5,6
នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីធ្វើការវិនិច្ឆ័យលើបញ្ហាក្រិនមិនលូតកម្ពស់។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែវាស់កម្ពស់របស់កូនអ្នក ហើយប្រៀបធៀបវាជាមួយនឹងកម្រិតដែលបានកំណត់ទុកជាមុនរបស់អង្គការសុខភាពពិភពលោក។
ប្រសិនបើកម្ពស់របស់កូនអ្នកស្ថិតនៅលើសពីកម្រិតធម្មតា (នៅលើ ឬលើសពីបន្ទាត់ពណ៌បៃតង) នោះមានន័យថាកូនរបស់អ្នកកំពុងលូតលាស់បានល្អ។ បើមិនដូច្នោះទេ ពួកគេអាចនឹងប្រឈមនឹងហានិភ័យនៃបញ្ហាក្រិនមិនលូតកម្ពស់។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីស្វែងរកមូលហេតុ។5,6
មូលហេតុចម្បងមួយនៃបញ្ហាក្រិនគឺអាហារូបត្ថម្ភ...
នៅពេលនិយាយអំពីការទទួលទានអាហារ ទាំងគុណភាពក៏ដូចជាបរិមាណរបស់អាហារគឺសុទ្ធតែមានសារៈសំខាន់។ អតុល្យភាពនៃបរិមាណ និងប្រភេទនៃសារជាតិចិញ្ចឹមណាមួយ អាចប៉ះពាល់ដល់ការលូតលាស់របស់កុមារ។ សារជាតិចិញ្ចឹមនីមួយៗមានតួនាទីពិសេសរៀងៗខ្លួនក្នុងការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។ ឧទាហរណ៍៖ កាបូអ៊ីដ្រាត គឺត្រូវការដើម្បីផលិតថាមពល ប្រូតេអ៊ីន សម្រាប់ការកសាងទំហំសាច់ដុំ និងកម្លាំង។ វីតាមីន និងសារធាតុរ៉ែសម្រាប់មុខងាររាងកាយផ្សេងៗ ដូចជា ប្រព័ន្ធភាពស៊ាំ ការរំលាយអាហារ សមត្ថភាពមើលឃើញច្បាស់របស់ភ្នែក និងការលូតលាស់របស់ឆ្អឹងជាដើម។
ប្រូតេអ៊ីនអាចត្រូវបានបែងចែកតាមប្រភេទដោយផ្អែកលើគុណភាពរបស់វា ពោលគឺ តើវាអាចបំពេញតម្រូវការរបស់រាងកាយបានល្អកម្រិតណា។ វាពិតជាសំខាន់ណាស់ដែលរបបអាហាររបស់កូនអ្នកត្រូវតែមានប្រូតេអ៊ីនដែលមានគុណភាពល្អ (ដូចជា ទឹកដោះគោ ផលិតផលដែលមានទឹកដោះគោ ស៊ុត សណ្តែក សាច់ និងត្រី)។ ការខ្វះប្រូតេអ៊ីនដែលមានគុណភាពល្អនៅក្នុងរបបអាហារអាចបណ្តាលឱ្យមានបញ្ហាក្រិនមិនលូតកម្ពស់បាន។7-8
សារជាតិចិញ្ចឹមដែលបានទទួលទានគួរតែត្រូវបានស្រូបយក និងប្រើប្រាស់បានត្រឹមត្រូវនៅក្នុងរាងកាយផងដែរ។ ឧទាហរណ៍ នៅពេលដែលជាតិកាល់ស្យូមពីប្រភពអាហារត្រូវបានទទួលទាន វាត្រូវការវីតាមីន K2 ដើម្បីបំប្លែងទៅជាទម្រង់ដែលអាចជ្រាបទៅក្នុងឆ្អឹង ដើម្បីលូតលាស់។
បាក់តេរីនៅក្នុងពោះវៀនដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចបាននូវការស្រូបយក និងការប្រើប្រាស់សារជាតិចិញ្ចឹមបានត្រឹមត្រូវនៅក្នុងរាងកាយ។ ពួកវាជួយក្នុងការស្រូបយកសារជាតិចិញ្ចឹមពីអាហារ ហើយក៏ដើរតួនាទីក្នុងការផ្តល់នូវប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺផងដែរ។
អតុល្យភាព ឬការខ្វះបាក់តេរីល្អនៅក្នុងពោះវៀនអាចនាំឱ្យមានការស្រូបយក និងការប្រើប្រាស់សារជាតិចិញ្ចឹមមិនគ្រប់គ្រាន់ ដែលបណ្តាលឱ្យមានបញ្ហាក្រិនមិនលូតកម្ពស់។9-11
វីតាមីន និងសារធាតុរ៉ែមានមុខងារសំខាន់នៅក្នុងរាងកាយ ដូចជា ការពង្រឹងឆ្អឹង ការប្រឆាំងនឹងការឆ្លងជំងឺ និងការព្យាបាលមុខរបួសជាដើម។ វីតាមីន និងសារធាតុរ៉ែគឺចាំបាច់ដើម្បីឱ្យរាងកាយដំណើរការបានត្រឹមត្រូវ និងមានសុខភាពល្អ។ ប្រសិនបើរបបអាហាររបស់កូនអ្នកខ្វះសារជាតិចិញ្ចឹមសំខាន់ៗទាំងនេះ ដូចជា វីតាមីន D សារធាតុរ៉ែដូចជា ស័ង្កសី ជាតិដែក និងកាល់ស្យូមជាដើម វាអាចបណ្តាលឱ្យមានបញ្ហាក្រិនមិនលូតកម្ពស់។8
បន្ថែមពីនេះ អ្នកអាចស្វែងរកព័ត៌មានបន្ថែមពីអង្គការយូនីសេហ្វ (UNICEF) ឬ អង្គការសុខភាពពិភពលោក និងត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីបញ្ជាក់ថាកូនអ្នកគ្មានស្ថានភាពសុខភាពធ្ងន់ធ្ងរណាមួយឡើយ។
មនុស្សជាច្រើនជឿថា ប្រសិនបើឪពុកម្តាយមានកម្ពស់ទាប នោះកូនៗរបស់ពួកគេក៏នឹងមានកម្ពស់ទាបដូចគ្នា។ ប៉ុន្តែនោះមិនមែនជាការពិតទេ!
ការស្រាវជ្រាវបានបង្ហាញថា កត្តាបរិស្ថាន រួមទាំងអាហារូបត្ថម្ភមានឥទ្ធិពលខ្លាំងលើការលូតកម្ពស់ក្នុងកំឡុងពេលនៅវ័យកុមារជាជាងកត្តាហ្សែន។
តើអ្នកដឹងទេថា 80% នៃកម្ពស់របស់កុមារត្រូវបានកំណត់ដោយកត្តាដូចជាអាហារូបត្ថម្ភ ហើយមានតែ 20% ប៉ុណ្ណោះដែលអាស្រ័យលើកត្តាហ្សែនតំណពូជ?1
បញ្ហាក្រិនមិនលូតកម្ពស់ គឺជាបញ្ហាដែលមានការចាប់ផ្តើមតាំងពីដំបូង និងមានផលវិបាកយូរអង្វែង។ វាអាចនាំឱ្យមានផលប៉ះពាល់ដែលមិនអាចកែប្រែបាន និងមានរយៈពេលវែង ទៅលើការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីរបស់កុមារ។1-3 បញ្ហាក្រិនមិនលូតកម្ពស់ គឺជាបញ្ហាដែលមានការចាប់ផ្តើមតាំងពីដំបូង និងមានផលវិបាកយូរអង្វែង។ វាអាចនាំឱ្យមានផលប៉ះពាល់ដែលមិនអាចកែប្រែបាន និងមានរយៈពេលវែង ទៅលើការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីរបស់កុមារ។1-3
ការខ្វះសារជាតិចិញ្ចឹមអាចនាំឱ្យមានការអភិវឌ្ឍខួរក្បាលមិនបានល្អពេញលេញ ដែលបណ្ដាលឱ្យមានកម្រិត IQ ទាប សមត្ថភាពរៀនសូត្រថយចុះ ពិបាកផ្ចង់អារម្មណ៍ និងមានបញ្ហាការចងចាំ។13,14
ការទទួលបានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់ ឬខ្វះខាត អាចនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលបណ្តាលឱ្យកុមារឈឺញឹកញាប់ ហើយប៉ះពាល់ដល់ដំណើរការលូតលាស់។
កុមារដែលមានបញ្ហាក្រិនមិនលូតកម្ពស់ អាចនឹងមិនមានសមត្ថភាពរាងកាយល្អដូចកុមារទូទៅនោះទេ។ ពួកគេក៏មានការធ្វើចលនាតិចតួចផងដែរ ដែលនេះជាកត្តាកាត់បន្ថយភាពជោគជ័យរបស់ពួកគេក្នុងការលេងកីឡាដូចជា បាល់បោះ បាល់ទះ ការហែលទឹក អត្តពលកម្ម និងការចែវទូកជាដើម។15,16
ការសិក្សាមួយក្នុងចំណោមមនុស្សពេញវ័យបានបង្ហាញថា កុមារដែលមានបញ្ហាក្រិនមិនលូតកម្ពស់ នៅពេលលូតលាស់ធំឡើង នៅតែមានកម្ពស់ទាបជាងគេពី 6 ទៅ 9 សង់ទីម៉ែត្រ។17
ការសិក្សាមួយបានបង្ហាញថា មនុស្សពេញវ័យដែលមានកម្ពស់ខ្ពស់ អាចទទួលបានការងារជាអ្នកគ្រប់គ្រង ព្រោះពួកគេត្រូវបានគេមើលឃើញថាមានគុណសម្បត្តិជាអ្នកដឹកនាំ។18,19
កុមារដែលមានបញ្ហាក្រិនមិនលូតកម្ពស់ ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺដែលបណ្តាលមកពីរបៀបរបបរស់នៅ និងជំងឺមហារីក នៅពេលពេញវ័យ។1
ការស្រាវជ្រាវបានបង្ហាញថា ការផ្តល់នូវផលិតផលអាហារបំប៉នសម្រាប់កុមារដែលពេញលេញ និងមានតុល្យភាព ជាផ្នែកមួយនៃរបបអាហាររបស់កុមារដែលប្រឈមនឹងហានិភ័យ អាចជួយឱ្យពួកគេទទួលបានសារជាតិចិញ្ចឹមបានប្រសើរឡើង។20
នៅពេលដល់ដំណាក់កាលដែលកុមារពេញវ័យ ពួកគេមិនអាចស្តារកម្ពស់មកវិញបានដូចនឹងការឡើងទម្ងន់នោះទេ។ អ្នកត្រូវតែធ្វើការផ្លាស់ប្តូរអាហារូបត្ថម្ភរបស់កូនអ្នកជាបន្ទាន់។ ប្រសិនបើទុកបញ្ហានេះចោលដោយមិនបានដោះស្រាយ កូនរបស់អ្នកអាចនឹងលូតលាស់ទៅជាមនុស្សពេញវ័យដែលមានកម្ពស់ទាបជាងគេ។
សូមចាប់ផ្ដើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់អាហារូបត្ថម្ភល្អដល់កូនអ្នក និងជួយឱ្យពួកគេឈានដល់សក្តានុពលនៃការលូតលាស់ពេញលេញ ហើយត្រូវប្រាកដថា អ្នកបានវាស់វែង និងតាមដានការលូតលាស់របស់កូនលោកអ្នកជាទៀងទាត់ផងដែរ។
ស្វែងយល់បន្ថែមអំពីរបៀបដែលផលិតផលអាហារបំប៉នពេញលេញ PediaSure® អាចជួយឱ្យកូនអ្នកលូតលាស់បានល្អ!
References:
1 WHO Departmental News. Stunting in a nutshell. Available [Online] at: https://www.who.int/news/item/19-11-2015-stunting-in-a-nutshell Accessed on 3 Nov 2022
2 Levels and trends in child malnutrition: UNICEF/WHO/The World Bank Group joint child malnutrition estimates: Key findings of the 2021 edition. Available [Online] at: https://www.who.int/publications/i/item/9789240025257 Accessed on 2 Nov 2022.
3 Soliman A, et al. Acta Biomed 2021; Vol. 92, N. 1: e2021168 DOI: 10.23750/abm.v92i1.11346
4 de Onis M and Branca F. Maternal & Child Nutrition. 2016;12(Suppl.1):12–26
5 WHO. Height-for-age. Boys. Available [Online] at: https://cdn.who.int/media/docs/default-source/child-growth/child-growth-standards/indicators/length-height-for-age/sft_lhfa_boys_z_2_5.pdf?sfvrsn=e70e3a87_7 Accessed 3 Nov 2022.
6 WHO. Height-for-age. Girls. Available [Online] at: https://cdn.who.int/media/docs/default-source/child-growth/child-growth-standards/indicators/length-height-for-age/sft_lhfa_girls_z_2_5.pdf?sfvrsn=72bff814_9 Accessed 3 Nov 22.
7 Maulidiana AR and Sutjiati E. Journal of Public Health Research 2021;10:2161.
8 Milward J. Nutrition Research Reviews. 2017;30:50-72.
9 Vonaesch P, et al. PNAS. 2018;115(36):E8489–E8498.
10 Iddrisu I, et al. Nutrients 2021, 13, 2727. DOI: 10.3390/nu13082727.
11 Cahyawati PN and Sujaya N. BAJ 2021;4(1):1-4.
12 Wu H, et al. Front. Nutr. 8:650976. DOI: 10.3389/fnut.2021.650976.
13 Aurora WID, et al. Advances in Engineering Research. 2015. DOI: 10.2991/aer.k.210825.032
14 Alam A, et al. PlosOne. 2020;15(1):e0227839. DOI: 10.1371/journal.pone.0227839
15 Torun B and Viteri FE. Available [Online] at: https://archive.unu.edu/unupress/food2/UID06E/UID06E18.HTM Accessed on 3 Nov 2022.
16 Bhadra C and Singh S. IOSR Journal of Sports and Physical Education. 2016;3(1):27-29.
17 Coly AN, et al. Journal of Nutrition. 2006;136: 2412–2420.
18 Judge TA. Journal of Applied Psychology. 2004;89(3):428-441.
19 Schick A and Steckel RH. Journal of human capital. 2015;9(1):94-115.
20 Pham DT, et al. Op NutrJ. 2019;13:43-52.
21 Gulliford MC, et al. Archives of Disease in Childhood 1990; 65: 119-122
KHM.2025.68476.PDS.1 (v1.1)


អ្នកកំពុងចាកចេញទៅគេហទំព័រប្រទេស ឬតំបន់ផ្សេងទៀតរបស់ក្រុមហ៊ុន Abbott
សូមជ្រាបថាគេហទំព័រដែលអ្នកបានស្នើសុំ គឺមានបំណងសម្រាប់អ្នករស់នៅក្នុងប្រទេស ឬតំបន់ជាក់លាក់មួយ ដូចដែលបានកត់សម្គាល់នៅលើគេហទំព័រនោះ។
ជាលទ្ធផល គេហទំព័រអាចមានព័ត៌មានអំពីឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ឬការប្រើប្រាស់ផលិតផលទាំងនោះដែលមិនត្រូវបានអនុម័តនៅក្នុងប្រទេស ឬតំបន់ផ្សេងទៀត។
គេហទំព័រដែលអ្នកបានស្នើសុំចូល អាចនឹងមិនបង្កើតឲ្យស្របតាមទំហំអេក្រង់របស់អ្នក
តើអ្នកចង់បន្ត និងចាកចេញពីគេហទំព័រនេះដែរឬទេ?