Similac Mum
- Main Image
-
- Subtitle
- ដំណើរដ៏ត្រឹមត្រូវជាអ្នកម្ដាយគីចាប់ផ្ដើមពីអាហារូបត្ថម្ភដ៏ល្អសម្រាប់ម្ដាយនិងកូន
- Title
- Similac® Mum
- Detail Page Path
អង្គការសុខភាពពិភពលោក1 និងក្រុមប្រឹក្សាលើកកម្ពស់សុខភាព2 បានណែនាំឱ្យអ្នកម្តាយបំបៅដោះកូនសម្រាប់រយៈពេល 6 ខែដំបូង។ បន្ទាប់ពីរយៈពេល 6 ខែ អាហារ និងរូបមន្តទឹកដោះគោដែលស័ក្ដិសម អាចត្រូវបានណែនាំឱ្យប្រើប្រាស់ ខណៈពេលដែលការបំបៅដោះកូនបន្តរហូតដល់អាយុ 2 ឆ្នាំ ឬលើសពីនេះ3។
បីថ្ងៃបានកន្លងផុតទៅចាប់តាំងពីការបំបៅកូនដោយម្សៅទឹកដោះគោលើកដំបូង ហើយអ្នកសង្កេតឃើញថា កូនរបស់អ្នកតែងតែរករឿង និងយំបន្ទាប់ពីទទួលទានរួច។ តើនេះមានន័យថាកូនរបស់អ្នកមានបញ្ហាជាមួយនឹងរូបមន្តទឹកដោះគោដែរឬទេ?
ការប្រតិកម្មជាមួយរូបមន្តទឹកដោះគោ គឺជារឿងដែលមិនចម្លែកនោះទេក្នុងចំណោមកុមារទើបចេះដើរតេះតះ។ កុមារ 2 នាក់ ក្នុងចំណោម 3 នាក់ ដែលទទួលទានរូបមន្តទឹកដោះគោ ជួបប្រទះបញ្ហាបរិភោគទូទៅ ដូចជាការឈឺពោះចុកចាប់ ហើមពោះ ការរករឿង ការក្អួតចេញទឹកដោះគោ ការទល់លាមក និងជំងឺត្រអក4។
មូលហេតុមួយដែលអាចបង្កឱ្យមានបញ្ហាការបំបៅទាំងនេះគឺដោយសារធាតុផ្សំដែលប្រើក្នុងរូបមន្តទឹកដោះគោ។ ដោយសារប្រព័ន្ធរំលាយអាហាររបស់កុមារនៅតែលូតលាស់មិនទាន់ពេញលេញ ពួកគាត់អាចនឹងពិបាកក្នុងការរំលាយសារធាតុផ្សំមួយចំនួនបានត្រឹមត្រូវ។
ឧទាហរណ៍មួយគឺជាតិឡាក់តូស ឬជាតិស្ករទឹកដោះគោនៅក្នុងរូបមន្តទឹកដោះគោ។ ការប្រតិកម្មនឹងជាតិឡាក់តូសអាចត្រូវបានកំណត់ថាជាការពិបាករំលាយជាតិឡាក់តូស។ នៅពេលបាក់តេរីនៅក្នុងពោះវៀនធំបំប្លែងជាតិឡាក់តូសដែលមិនបានរំលាយ ឧស្ម័ននឹងត្រូវបានផលិតនៅក្នុងពោះ ហើយអាចបង្កឱ្យមានការមិនស្រួលខ្លួន។
ភារកិច្ចមួយដែលពិបាក និងតានតឹងបំផុតសម្រាប់ឪពុកម្តាយថ្មីគឺការថែទាំកូនតូចៗ ជាពិសេសនៅពេលដែលពួកគាត់មិនស្រួលខ្លួន។ ដើម្បីកាត់បន្ថយបញ្ហាប្រតិកម្មនឹងរូបមន្តទឹកដោះគោ ហេតុអ្វីមិនសាកល្បងរូបមន្តដែលងាយស្រួលសម្រាប់ពោះរបស់កូន? ទាំងនេះជាចំណុចដែលត្រូវយកចិត្តទុកដាក់៖
1. មានប្រូតេអ៊ីនដែលបានបំបែកជាផ្នែកតូចៗ
រូបមន្តទឹកដោះគោខ្លះមានផ្ទុកប្រូតេអ៊ីនដែលត្រូវបានបំបែកជាផ្នែកតូចៗ ដែលអាចជួយទ្រទ្រង់ការរំលាយអាហារបានងាយស្រួល។ លើសពីនេះ រូបមន្តដែលមានប្រូតេអ៊ីនបំបែកជាផ្នែកតូចៗក៏សមស្របសម្រាប់កូនដែលមានប្រវត្តិគ្រួសារមានអាលែកហ្ស៊ីផងដែរ5។
2. មានជាតិឡាក់តូសទាប ឬគ្មានជាតិឡាក់តូសតែម្ដង
សម្រាប់កុមារដែលប្រតិកម្មនឹងជាតិឡាក់តូស ការផ្តល់រូបមន្តដែលមានជាតិឡាក់តូសទាប ឬគ្មានជាតិឡាក់តូស អាចជួយបន្ធូរបន្ថយរោគសញ្ញាដូចជា ហើមពោះ និងលាមកខាប់។
3. មានសារធាតុប៊្រីបាយអូទិក
សារធាតុប៊្រីបាយអូទិក ជំរុញការលូតលាស់នៃបាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារ។ វាអាចជួយទប់ស្កាត់ការលូតលាស់របស់បាក់តេរីដែលបង្កគ្រោះថ្នាក់ និងជួយថែរក្សាបំពង់ពោះវៀនឱ្យមានសុខភាពល្អ។
4. គ្មានប្រេងដូង
សូមរកមើលរូបមន្តដែលមិនមានផ្ទុកប្រេងដូង។ ការសិក្សាបានរកឃើញថា កូនដែលទទួលទានរូបមន្តដែលគ្មានប្រេងដូងមានលាមកទន់ និងការស្រូបយកជាតិកាល់ស្យូមបានល្អប្រសើរជាងកុមារដែលត្រូវបានបំបៅដោយរូបមន្តដែលមានផ្ទុកប្រេងដូង6-7។
កុមារដែលមានក្ដីសុខ គឺជាកុមារដែលកំពុងមានអារម្មណ៍ស្រណុកសុខស្រួល និងរីករាយ។ ដើម្បីដឹងថាតើរូបមន្តទឹកដោះគោមួយស័ក្តិសមនឹងកូនរបស់លោកអ្នកដែរឬទេ សូមសង្កេតមើលប្រតិកម្មរបស់កូន។ ក្រៅពីការផ្តល់នូវភាពធូរស្រាល ការជ្រើសរើសរូបមន្តទឹកដោះគោ
ក៏គួរតែអាចផ្ដល់គ្រប់គ្រាន់នូវតម្រូវការអាហារូបត្ថម្ភរបស់កុមារដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សផងដែរ ជាពិសេសគឺតម្រូវការសម្រាប់ខួរក្បាល ភ្នែក និងប្រព័ន្ធភាពស៊ាំ។
សូមជឿជាក់លើវិចារណញ្ញាណរបស់ឪពុកម្តាយ។ ទោះបីជាបញ្ហាការបំបៅដោះកូនភាគច្រើនអាចដោះស្រាយបានទៅតាមពេលវេលាក៏ដោយ ក៏នៅពេលដែលមានការសង្ស័យ ត្រូវពិគ្រោះជាមួយគ្រូពេទ្យកុមាររបស់លោកអ្នកជានិច្ច ដើម្បីទទួលបានការវាយតម្លៃត្រឹមត្រូវ និងពិភាក្សាអំពីជម្រើសផ្សេងៗសម្រាប់ការបំបៅដោះកូន។
References:
1 Exclusive breastfeeding for six months best for babies everywhere. 2011. Retrieved from https://www.who.int/news/item/15-01-2011-exclusive-breastfeeding-for-six-months-best-for-babies-everywhere
2 An Eating Guide for Breastfeeding Mothers. 2017. Retrieved from www.hpb.gov.sg/article/an-eating-guide-for-breastfeeding-mothers
3 Exclusive breastfeeding. 2017. Retrieved from www.who.int/nutrition/topics/exclusive_breastfeeding/en/
4 Abbott global tolerance survey 12/08, n=5000. (Respondents included Singaporeans). Common feeding tolerance symptoms include gassiness, bloatedness, fussiness (crying), spit-up, constipation, colic and eczema.
5 Vandenplas Y, et al. When should we use partially hydrolysed formulae for frequent gastro-intestinal symptoms and allergy prevention? Acta Paediatrica 2014; 103 :689-695.
6 John B. Lasekan, et al. Impact of palm olein in infant formulas on stool consistency and frequency: a meta-analysis of randomized clinical trials. Food Nutrition Research 2017; 61(1): 1330104.
7 Koo WW, et al. Palm olein in the fat blend of infant formulas: effect on the intestinal absorption of calcium and fat, and bone mineralization. J Am Coll Nutr. 2006; 25:117-122.
This article is written by The New Age Parents and first published on The New Age Parents, “Is My Baby Intolerant To Formula?”.

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)
អ្នកកំពុងចាកចេញទៅគេហទំព័រប្រទេស ឬតំបន់ផ្សេងទៀតរបស់ក្រុមហ៊ុន Abbott
សូមជ្រាបថាគេហទំព័រដែលអ្នកបានស្នើសុំ គឺមានបំណងសម្រាប់អ្នករស់នៅក្នុងប្រទេស ឬតំបន់ជាក់លាក់មួយ ដូចដែលបានកត់សម្គាល់នៅលើគេហទំព័រនោះ។
ជាលទ្ធផល គេហទំព័រអាចមានព័ត៌មានអំពីឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ឬការប្រើប្រាស់ផលិតផលទាំងនោះដែលមិនត្រូវបានអនុម័តនៅក្នុងប្រទេស ឬតំបន់ផ្សេងទៀត។
គេហទំព័រដែលអ្នកបានស្នើសុំចូល អាចនឹងមិនបង្កើតឲ្យស្របតាមទំហំអេក្រង់របស់អ្នក
តើអ្នកចង់បន្ត និងចាកចេញពីគេហទំព័រនេះដែរឬទេ?