សារជាតិចិញ្ចឹមសំខាន់ៗសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

សារជាតិចិញ្ចឹមសំខាន់ៗសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

Banner
Banner
Banner

ប្រសិនបើអ្នកចង់មានផ្ទៃពោះប្រកបដោយសុខភាពល្អ អ្នកត្រូវដឹងអំពីសារជាតិចិញ្ចឹមសំខាន់ៗសម្រាប់ពេលមានផ្ទៃពោះ។

មានភស្តុតាងដែលបង្ហាញថា គុណភាពនៃរបបអាហាររបស់ស្ត្រីអំឡុងពេលមានផ្ទៃពោះ មានឥទ្ធិពលទៅលើលទ្ធផលសុខភាពរបស់កូនក្នុងផ្ទៃ និងម្តាយ។ ដូច្នេះ របបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពគឺមានសារៈសំខាន់ ទាំងមុនពេល ក៏ដូចជាអំឡុងពេលមានផ្ទៃពោះ។ 

មនុស្សពេញវ័យជាច្រើនបានដឹងអំពីការបរិភោគអាហារដែលផ្តល់សុខភាពល្អ ប៉ុន្តែការពិនិត្យមើលឱ្យបានដិតដល់ទៅលើរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់  បង្ហាញឱ្យឃើញថាមានកង្វះផ្នែកអាហារូបត្ថម្ភ។ សូមទទួលទានអាហារស្រស់ៗ និងផ្តល់សុខភាពល្អ ដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ សាច់ និងផលិតផលដែលមានទឹកដោះគោ។ សូមពិនិត្យមើលបញ្ជីនៃសារជាតិចិញ្ចឹមដ៏សំខាន់បំផុតរបស់ពួកយើង ដើម្បីត្រៀមខ្លួនជាស្រេចមុនពេលមានផ្ទៃពោះ៖  

អាស៊ីតហ្វូលីក

អាស៊ីតហ្វូលីក គឺជាសារជាតិចិញ្ចឹមគន្លឹះដ៏ចម្បងមួយសម្រាប់ពេលមានផ្ទៃពោះ។ វាគឺជាវីតាមីន B មួយប្រភេទដែលចាំបាច់សម្រាប់ការសំយោគ DNA និងការបែងចែកកោសិកា ដែលទាំងពីរផ្នែកនេះនឹងដំណើរការកាន់តែសកម្មភ្លាមៗនៅពេលដែលអ្នកចាប់ផ្តើមមានគភ៌។ ការទទួលទានអាស៊ីតហ្វូលីកឱ្យបានគ្រប់គ្រាន់ ទាំងមុនពេល និងអំឡុងពេលមានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយការពារពីការខូចទ្រង់ទ្រាយនៃបំពង់សរសៃប្រសាទ (Neural tube defects)។

  • សណ្ដែក បន្លែបៃតង ផ្លែឈើក្រូចឆ្មារ និងទឹកផ្លែឈើ និងធញ្ញជាតិស្រស់ដែលអាចបរិភោគ គឺជាប្រភពដ៏ល្អ។   
  • អង្គការជំនាញជាច្រើនបានណែនាំបន្ថែមឱ្យទទួលទានអាស៊ីតហ្វូលីកទៅក្នុងរបបអាហារ ព្រោះតែការលំបាកក្នុងការទទួលបានជាតិហ្វូឡេតដែលចាំបាច់បន្ថែមតាមរយៈរបបអាហារតែមួយមុខ។ 

កូលីន

ប្រសិនបើអ្នកកំពុងត្រៀមខ្លួនមានផ្ទៃពោះ អ្នកត្រូវការជាតិកូលីន 425 មីលីក្រាមជារៀងរាល់ថ្ងៃ2។ ការទទួលទានវីតាមីន B ដែលមានលក្ខណៈពិសេសនេះឱ្យបានគ្រប់គ្រាន់ត្រូវបានរកឃើញថាមានទំនាក់ទំនងជាមួយនឹងការកាត់បន្ថយហានិភ័យនៃ NTDs (ពិការភាពនៃបំពង់សរសៃប្រសាទ)។ ប្រភពដ៏ល្អនៃកូលីន គឺពងមាន់ក្រហម សាច់គោ និងសណ្តែកដុត។ អ្នកក៏អាចរកឃើញកូលីននៅក្នុងសាច់មាន់ ទឹកដោះគោ ត្រីសាម៉ុង ត្រីកូដ ផ្កាខាត់ណា និងតៅហ៊ូ។ កូនក្នុងផ្ទៃដែលកំពុងលូតលាស់ គឺងាយរងគ្រោះបំផុតចំពោះស្ថានភាពអាហារូបត្ថម្ភរបស់ម្តាយក្នុងរយៈពេល 8 សប្តាហ៍ដំបូង ដែលជាធម្មតាគឺមុនពេលដែលការមានផ្ទៃពោះត្រូវបានបញ្ជាក់ទៅទៀត។

ជាតិដែក 

ស្ត្រីវ័យក្មេងជាច្រើនខ្វះជាតិដែកដោយសារការបាត់បង់ឈាមក្នុងពេលមករដូវ និងរបបអាហារមិនល្អ។ ស្ត្រីដែលមានជំងឺស្លេកស្លាំង ធ្វើឱ្យកូនប្រឈមនឹងហានិភ័យនៃការកើតមិនគ្រប់ខែ និងការលូតលាស់មិនគ្រប់គ្រាន់នៅក្នុងស្បូន។ ដើម្បីដោះស្រាយបញ្ហានេះ សូមកំណត់គោលដៅទទួលទានជាតិដែក 18  ក្នុងមួយថ្ងៃ (និងរហូតដល់ 27 មីលីក្រាម នៅពេលមានផ្ទៃពោះ)1។ សូមទទួលទានអាហារសម្បូរជាតិដែកជារៀងរាល់ថ្ងៃ ដូចជា សាច់គ្មានខ្លាញ់ សាច់បក្សី បន្លែបៃតង និងអាហារបន្ថែមជាតិដែក។

កាល់ស្យូម និងវីតាមីន D

ជាតិកាល់ស្យូម ត្រូវបានគេស្គាល់យ៉ាងច្បាស់ពីតួនាទីរបស់វាក្នុងការអភិវឌ្ឍ និងថែរក្សាឆ្អឹង។ ស្ត្រីជាច្រើនមិនបានទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើឆ្អឹងមិនបានលូតលាស់រឹងមាំគ្រប់គ្រាន់មុនពេលមានផ្ទៃពោះ ហើយការទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ទៀតនោះ រាងកាយនឹងដកយកជាតិកាល់ស្យូមពីឆ្អឹងរបស់ម្តាយ ដើម្បីទៅផ្គត់ផ្គង់តម្រូវការរបស់កូនក្នុងផ្ទៃដែលកំពុងលូតលាស់។ សូមផ្តោតលើការកសាងជាតិកាល់ស្យូមបម្រុងទុករបស់អ្នក ដោយបង្កើនការទទួលទានតាមរបបអាហារ។ ទឹកដោះគោ និងផលិតផលទឹកដោះគោ ដូចជា យ៉ាអួ និងឈីស គឺជាប្រភពដ៏ល្អផងដែរ។

វីតាមីន D ជួយដល់ការស្រូបយកជាតិកាល់ស្យូម និងការលាយជាតិរ៉ែនៅក្នុងឆ្អឹង។ រាងកាយអាចផលិតវីតាមីន D បាន ប្រសិនបើស្បែកត្រូវបានប៉ះនឹងពន្លឺព្រះអាទិត្យ។ យ៉ាងណាក៏ដោយ សូម្បីតែនៅក្នុងប្រទេសតំបន់ត្រូពិចក៏ដោយ ស្ត្រីវ័យក្មេងជាច្រើនខ្វះវីតាមីន D។ អាហារបន្ថែមសារជាតិចិញ្ចឹមដូចជា ទឹកដោះគោ ទឹកក្រូច និងធញ្ញជាតិសម្រាប់អាហារពេលព្រឹកមួយចំនួន គឺជាជម្រើសដ៏ប្រសើរ។ ត្រីមានជាតិខ្លាញ់ (ត្រីសាម៉ុង ត្រីម៉ាកឃឺរែល ត្រីធូណា និងត្រីសាឌីន) ពងមាន់ក្រហម និងឈីស គឺជាជម្រើសល្អសមរម្យផងដែរ។

អាស៊ីតខ្លាញ់ចាំបាច់ DHA និង AA 

អាស៊ីតខ្លាញ់សំខាន់ (EFA ដូចជា អាស៊ីតលីណូលេអ៊ិក និងអាស៊ីតលីណូលេនិច) ក៏ដូចជា អាស៊ីតអារ៉ាឈីដូនិក (AA) និងអាស៊ីតដូកូសាអេចសេណូអ៊ីក (DHA) បង្កើតបានជាផ្នែកសំខាន់នៃភ្នាសកោសិកា និងកញ្ចក់ភ្នែក (Retina)។ EFA មិនអាចត្រូវបានសំយោគនៅក្នុងរាងកាយបានទេ ហើយត្រូវតែទទួលទានជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ។ អាស៊ីតខ្លាញ់សំខាន់ៗត្រូវបានរកឃើញនៅក្នុងអាហារដូចជា ត្រីមានខ្លាញ់ គ្រាប់ហ្វ្លេក (Flax) គ្រាប់វ៉ាល់ណាត់ (Walnut) និងប្រេងបន្លែ។ នៅពេលកំពុងត្រៀមខ្លួនមានគភ៌ និងអំឡុងពេលមានផ្ទៃពោះ សូមបរិភោគអាហារសមុទ្រដែលបានចម្អិនប្រហែល 340 ក្រាមក្នុងមួយសប្តាហ៍ ហើយត្រូវចៀសវាងត្រីឆ្លាម ត្រីដាវ ត្រីបាតាំង និងត្រីក្រហម។4

វីតាមីនចម្រុះ និងសារធាតុរ៉ែ 

ប្រសិនបើអ្នកព្រួយបារម្ភថា អ្នកអាចនឹងមិនអាចសម្រេចគោលដៅសារជាតិចិញ្ចឹមជារៀងរាល់ថ្ងៃបាន សូមទទួលទានផលិតផលអាហារបំប៉នវីតាមីនចម្រុះ និងសារធាតុរ៉ែ បន្ថែមពីលើការទទួលទានរបបអាហារដែលមានតុល្យភាពល្អ។ ការសិក្សាបានបង្ហាញពីទំនាក់ទំនងយ៉ាងរឹងមាំរវាងការទទួលទានវីតាមីនចម្រុះ និងសារធាតុរ៉ែ ទាំងមុន និងក្នុងអំឡុងត្រីមាសទី1 នៃការមានផ្ទៃពោះ ជាមួយនឹងលទ្ធផលនៃការមានផ្ទៃពោះប្រកបដោយសុខភាពល្អ និងការកាត់បន្ថយភាពមិនប្រក្រតីពីកំណើត ដូចជា NTDs (ពិការភាពនៃបំពង់សរសៃប្រសាទ) ពិការភាពបេះដូង ពិការភាពអវយវៈ និងពិការភាពក្រអូមមាត់។

References:
1 “Here Are 5 Nutrients That Can Help Women Get Pregnant”. Healthline. Retrieved on 26 March, 2021 from https://www.healthline.com/health-news/here-are-5-nutrients-that-can-help-women-get-pregnant
2 Choline: Exploring the Growing Science on Its Benefits for Moms and Babies. Nutrients. 2019 Aug; 11(8): 1823. Published online 2019 Aug 7. doi: 10.3390/nu11081823
3 Health Promotion Board of Singapore. Retrieved on 15 March, 2021 from: https://www.healthhub.sg/live-healthy/928/pregnancy-nutrition-during-pregnancy-eating-right-for-twohttps://www.healthhub.sg/live-healthy/1568/pregnancy-weight-gain-checklist 

ប្រភេទផលិតផល

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)