វិធីចិញ្ចឹមកូនឱ្យកាន់តែឆ្លាតវៃ និងរឹងមាំ

វិធីចិញ្ចឹមកូនឱ្យកាន់តែឆ្លាតវៃ និងរឹងមាំ

Banner
Banner
Banner

វិធីសាស្ត្រសម្រាប់ជួយកូនអ្នកឱ្យកាន់តែឆ្លាតវៃ និងរឹងមាំ

កូនរបស់អ្នកកំពុងលូតលាស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដែលទាមទារឱ្យមានប្រព័ន្ធភាពស៊ាំរឹងមាំជាងមុន និងសមត្ថភាពក្នុងការរៀនសូត្របានលឿន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនោះ។ ខណៈពេលដែលរឿងនេះអាចជាបញ្ហាប្រឈមមួយសម្រាប់ឪពុកម្តាយ អ្នកអាចចាប់ផ្តើមពីជំហានតូចៗ អំពីវិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងកាន់តែរឹងមាំ ឆ្លាតវៃ និងមានទំនុកចិត្ត។ 

ដូច្នេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗមួយចំនួន ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងថាមពលខួរក្បាលរបស់កូនអ្នក៖  

ឱ្យកូនរបស់អ្នកលេងនៅខាងក្រៅ 

ទស្សនៈរបស់អ្នកក្នុងនាមជាឪពុកម្តាយ គឺចង់ការពារកូនៗពីអ្វីគ្រប់យ៉ាងដែលអាចប៉ះពាល់ដល់ពួកគាត់ ជាពិសេសគឺបាក់តេរី និងវីរុសដែលអាចធ្វើឱ្យពួកគាត់កើតជំងឺ។ ប៉ុន្តែតើអ្នកដឹងទេថា ការឱ្យកូនៗរបស់អ្នកប៉ះពាល់នឹងមីក្រូសរីរាង្គផ្សេងៗតាមរយៈការលេងនៅខាងក្រៅ គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយពួកគាត់អភិវឌ្ឍប្រព័ន្ធភាពស៊ាំ? ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការលេងខាងក្រៅនេះអាចជួយធ្វើឱ្យរាងកាយរបស់ពួកគាត់ស្គាល់នូវមីក្រូសរីរាង្គផ្សេងៗគ្នា ដែលជួយកសាងប្រព័ន្ធភាពស៊ាំ(1)។ លើសពីនេះទៅទៀត ពួកគាត់ក៏អាចទទួលបានការធ្វើលំហាត់ប្រាណ និងវីតាមីន D ផងដែរ នៅពេលលេងក្រោមពន្លឺថ្ងៃ។  

សូមនៅក្បែរ និងយកចិត្តទុកដាក់ចំពោះកូន 

ការចូលរួមនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់កូនអ្នក អាចធ្វើឱ្យពួកគាត់មានអារម្មណ៍ថាទទួលបានការគាំទ្រ និងជួយកសាងទំនុកចិត្តរបស់ពួកគាត់បន្ថែម(2)។ សូមចំណាយពេលជាមួយគ្នា ទោះបីជាតាមរយៈការលេងល្បែងក្តារ ការមើលភាពយន្ត ឬសូម្បីតែការអានសៀវភៅជាមួយគ្នាក៏ដោយ។ ការធ្វើបែបនេះមិនត្រឹមតែអាចជួយពង្រឹងទំនាក់ទំនងរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តឱ្យពួកគាត់មានភាពជិតស្និទ្ធជាមួយអ្នកកាន់តែខ្លាំងទៀតផង។

ស្តាប់កូនរបស់អ្នក 

អនុវត្តការផ្តល់ការយកចិត្តទុកដាក់ និងស្តាប់គំនិត អារម្មណ៍ និងតម្រូវការរបស់កូនអ្នក ដើម្បីឱ្យដឹងពីវិធីជួយពួកគាត់បាន។ ការស្តាប់ពួកគាត់អនុញ្ញាតឱ្យអ្នកស្វែងយល់បន្ថែមពីពួកគាត់ ដូច្នេះអ្នកអាចបង្កើតបរិយាកាសរៀនសូត្រដែលស័ក្តិសមបំផុតសម្រាប់តម្រូវការ  និងចំណាប់អារម្មណ៍របស់ពួកគាត់ជាក់ស្ដែង។  

សូមគាំទ្រ និងចួលរួមក្នុងចំណង់ចំណូលចិត្តរបស់កូនអ្នក 

នៅពេលដែលអ្នកឃើញកូនកំពុងសាកល្បងអ្វីដែលថ្មីៗ មិនថាជាការចាប់កាន់ជក់គូរដើម្បីបង្កើតស្នាដៃគំនូរសិល្បៈ ឬការសរសេររឿងនិទាននៅលើក្រដាសក៏ដោយ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវបង្ហាញការគាំទ្ររបស់អ្នកចំពោះពួកគាត់។ 

វិធីសាស្ត្រងាយៗមួយដើម្បីធ្វើបែបនេះគឺ តាមរយៈការជួយពួកគាត់បង្កើតអ្វីដែលថ្មីៗ ការផ្តល់សម្ភារៈដែលពួកគាត់ត្រូវការ ឬសូម្បីតែបង្រៀនពួកគាត់នូវបច្ចេកទេសកម្រិតខ្ពស់ ដើម្បីជួយហ្វឹកហាត់ជំនាញរបស់ពួកគាត់។ នៅពេលដែលកូនៗរបស់អ្នកកាន់តែមានទំនុកចិត្តក្នុងការស្វែងយល់ដោយខ្លួនឯង  នោះពួកគាត់អាចរៀនសូត្រ និងអាចស្វែងយល់ជំនាញថ្មីៗជាច្រើនបាន។  

បន្តទំនាក់ទំនង 

ការបង្កើតចំណងទំនាក់ទំនងរឹងមាំជាមួយកូនរបស់អ្នកមិនចាំបាច់កំណត់ត្រឹមតែអ្នកទាំងពីរនោះទេ។ សូមបន្តបង្កើតទំនាក់ទំនងជាមួយសមាជិកគ្រួសារ និងមិត្តភក្តិដទៃទៀត ហើយស្វែងយល់ពីការធ្វើសកម្មភាពផ្សេងៗជាមួយគ្នា។ អ្នកអាចទៅទស្សនាកន្លែងផ្សេងៗដូចជាសារមន្ទីរ សួនសត្វ ឬអាងចិញ្ចឹមត្រី ដែលពួកគាត់អាចទទួលបានបទពិសោធន៍ផ្ទាល់ និងស៊ីជម្រៅ ដែលនេះគឺអាចគាំទ្រដល់ការរៀនសូត្រ និងពង្រឹងរាងកាយរបស់ពួកគាត់(2)។   

ផ្តល់ឱ្យកូនរបស់អ្នកនូវសារជាតិចិញ្ចឹមបានត្រឹមត្រូវ

គន្លឹះនៃប្រព័ន្ធភាពស៊ាំដ៏រឹងមាំ និងខួរក្បាលឆ្លាតវៃរបស់កូនអ្នកគឺការផ្តល់ឱ្យពួកគាត់នូវសារជាតិចិញ្ចឹមត្រឹមត្រូវ។ អ្នកអាចធ្វើទៅបានដោយការផ្តល់អាហារដែលមានតុល្យភាពពេញលេញ និងទឹកដោះគោ Similac® Gain IQ ចំនួន 2 កែវជារៀងរាល់ថ្ងៃ។ Similac® Gain IQ មានសារធាតុ Gangliosides បន្ថែមថាមពលនៃសមាសធាតុបីមុខ (DHA លូទីន និងវីតាមីន E ធម្មជាតិ) និង 5 HMOs ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កូនអ្នក និងជួយពួកគាត់ឱ្យរៀនសូត្របានលឿនរហ័ស (ជាមួយនឹងរបបអាហារ និងលំហាត់ប្រាណត្រឹមត្រូវ)(3)

ប្រភេទផលិតផល

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)