Similac Mum
- Main Image
-
- Subtitle
- ដំណើរដ៏ត្រឹមត្រូវជាអ្នកម្ដាយគីចាប់ផ្ដើមពីអាហារូបត្ថម្ភដ៏ល្អសម្រាប់ម្ដាយនិងកូន
- Title
- Similac® Mum
- Detail Page Path
ទោះជាយ៉ាងណា ពពួកបាក់តេរីក្នុងពោះវៀននៅដំណាក់កាលដំបូងនៃជីវិត អាចរងផលប៉ះពាល់ពីរបៀបនៃការសម្រាលកូន [3]។ ការសិក្សាបង្ហាញថា ប្រភេទបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់ខុសពីកូនសម្រាលតាមធម្មជាតិ [2]។ ជាក់ស្ដែង កូនសម្រាលដោយវះកាត់អាចខ្វះបាក់តេរីមួយចំនួនដែលជាទូទៅមាននៅក្នុងពោះវៀនរបស់កុមារដែលមានសុខភាពល្អ ហើយក៏អាចមានអត្រាបាក់តេរីមិនល្អខ្ពស់ជាងផងដែរ [4], [6]។ នៅពេលតុល្យភាពនេះត្រូវបានប្រែប្រួល បាក់តេរីមិនល្អអាចរួមចំណែកបង្កឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ [7]។ ដូច្នេះ តើអ្នកម៉ាក់គួរធ្វើអ្វីខ្លះ ដើម្បីជួយបង្កើនបាក់តេរីល្អៗសម្រាប់កូនសម្រាលដោយវះកាត់ដែលមានប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំ?
កូនសម្រាលដោយវះកាត់អាចមានហានិភ័យខ្ពស់នៃប្រព័ន្ធរំលាយអាហារខ្សោយ ដោយសារភាពខុសគ្នានៃពពួកបាក់តេរីក្នុងពោះវៀនរបស់ពួកគាត់ បើប្រៀបធៀបនឹងកូនសម្រាលតាមធម្មជាតិ។
ពពួកបាក់តេរីក្នុងពោះវៀន គឺជាបណ្ដុំមីក្រូសារពាង្គកាយដែលរស់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស រួមមានទាំងបាក់តេរីល្អ និងបាក់តេរីមិនល្អ។ គេប៉ាន់ស្មានថាមានផ្ទុកមីក្រូសារពាង្គកាយប្រហែល 100 ពាន់កោដិ និងមានប្រភេទបាក់តេរីខុសគ្នាៗប្រហែល 1000 ប្រភេទ [7]។ ដើម្បីឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ពពួកបាក់តេរីក្នុងពោះវៀនគួរតែរក្សាបាននូវតុល្យភាពប្រហែល 85% ជាបាក់តេរីល្អ និង 15% ជាបាក់តេរីមិនល្អ។ ការរក្សាតុល្យភាពនេះអាចជួយ [7]៖
សម្រាប់កូនទើបនឹងកើត តុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីមិនល្អក្នុងពោះវៀន មិនប្រាកដថាត្រឹមត្រូវរហូតនោះទេ។ ការស្រាវជ្រាវមួយដែលសិក្សាទៅលើថាតើ “វិធីសម្រាលអាចជះឥទ្ធិពលដល់សុខភាពកូនឬអត់” បានបង្ហាញថា ពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់ មានការផ្លាស់ប្តូរ និងខុសពីកូនសម្រាលតាមធម្មជាតិ [4]។ ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ កូនបានប៉ះពាល់នឹងបាក់តេរីល្អនៅក្នុងទ្វារមាសរបស់អ្នកម្តាយ។ បាក់តេរីទាំងនេះ ជួយឱ្យកូនបង្កើតបាក់តេរីក្នុងពោះវៀនដែលមានភាពស្រដៀងគ្នានឹងអ្នកម្តាយ ដើម្បីទ្រទ្រង់ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងតុល្យភាពពោះវៀន [8], [9]។
បើប្រៀបធៀបនឹងកូនសម្រាលតាមធម្មជាតិដែលមានបាក់តេរីល្អក្នុងពោះវៀនសម្បូរបែបជាង ពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់ត្រូវបានរកឃើញថាមានភាពចម្រុះតិចជាង និងមានបរិមាណតិចជាង។ ភាពខុសគ្នានេះ អាចបន្តរហូតដល់អាយុប្រហែល 6 ខែដំបូងនៃជីវិត [8]។ លើសពីនេះ កូនសម្រាលដោយវះកាត់ក៏អាចមានការខ្វះនូវពូជបាក់តេរីល្អមួយចំនួន ដែលជាធម្មតាតែងមាននៅក្នុងពោះវៀនរបស់កូនមានសុខភាពល្អ ដូចជា Bacteroides [4] និង Bifidobacterium [5]។ លទ្ធផលស្រាវជ្រាវក៏បង្ហាញថា ពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់អាចមានបាក់តេរីមិនល្អខ្ពស់ជាងកូនសម្រាលតាមធម្មជាតិដល់ទៅ 80% [6]។ កត្តានេះអាចធ្វើឱ្យពពួកបាក់តេរីក្នុងពោះវៀនលូតលាស់ទៅក្នុងទិសដៅមិនសមស្រប និងធ្វើឱ្យកូនសម្រាលដោយវះកាត់ប្រឈមហានិភ័យខ្ពស់ជាងក្នុងការកើតមានបញ្ហាប្រព័ន្ធរំលាយអាហារ។
ការបាត់តុល្យភាពនៃពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់៖ តើបញ្ហាប្រព័ន្ធរំលាយអាហារអ្វីខ្លះដែលអាចកើតមានឡើង?
កូនសម្រាលដោយវះកាត់អាចមានហានិភ័យខ្ពស់ជាងក្នុងការប្រឈមនឹងជំងឺឆ្លងជាច្រើន រួមទាំងជំងឺឆ្លងក្នុងប្រព័ន្ធរំលាយអាហារ [8] និងបញ្ហាមុខងារប្រព័ន្ធរំលាយអាហារ [14]។ បញ្ហាដែលអាចជួបប្រទះញឹកញាប់រួមមាន៖
វិធីជួយឱ្យកូនទើបនឹងកើតមានប្រព័ន្ធរំលាយអាហារកាន់តែមានសុខភាពល្អ៖ តើអ្នកម៉ាក់អាចបង្កើនបាក់តេរីល្អ និងកាត់បន្ថយបាក់តេរីមិនល្អបានយ៉ាងដូចម្តេច?
ទោះបីជាពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់អាចមានបាក់តេរីមិនល្អច្រើនជាងកូនសម្រាលតាមធម្មជាតិដល់ទៅ 80% ក៏ដោយ ក៏អ្នកម៉ាក់មិនចាំបាច់បារម្ភខ្លាំងពេកទេ [6]។ ប្រសិនបើថែទាំកូនបានត្រឹមត្រូវ អ្នកម៉ាក់នៅតែអាចជួយកែលម្អសុខភាពប្រព័ន្ធរំលាយអាហារកូន ដោយជួយបង្កើនបាក់តេរីល្អ និងកាត់បន្ថយបាក់តេរីមិនល្អនៅក្នុងពោះវៀនរបស់កូនបាន។
ទឹកដោះម្តាយគឺជា “ប្រភពអាហារូបត្ថម្ភមាស” ដែលជួយឱ្យកូនទើបនឹងកើត និងកុមារតូចៗលូតលាស់ និងអភិវឌ្ឍបានល្អបំផុតក្នុងដំណាក់កាលដំបូងនៃជីវិត។ សម្រាប់កូនសម្រាលដោយវះកាត់ដែលត្រូវការជំនួយក្នុងការបង្កើនបាក់តេរីល្អៗ ទឹកដោះម្តាយមិនត្រឹមតែពពួកបាក់តតេរីល្អៗប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់សារធាតុចិញ្ចឹមដែលជួយបង្កើនពពួកបាក់តេរីក្នុងពោះវៀន ដូចជា HMOs (Human Milk Oligosaccharides) ផងដែរ [17]។ ជាពិសេស៖
ទោះបីទឹកដោះម្តាយជាប្រភពអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ជួយបង្កើនការលូតលាស់របស់បាក់តេរីល្អក៏ដោយ ក៏អ្នកម៉ាក់មិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ ប្រសិនបើជួបប្រទះការលំបាកក្នុងការបំបៅកូនដោយទឹកដោះម្តាយ។ ក្នុងករណីនេះ អ្នកម៉ាក់អាចស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាព ដើម្បីស្វែងរកដំណោះស្រាយអាហារូបត្ថម្ភដែលស័ក្តិសមសម្រាប់កូន។
ការបន្ថែមបាក់តេរីល្អតាមរយៈអាហារ
សម្រាប់កូនដែលដល់អាយុគ្រប់គ្រាន់អាចញ៉ាំអាហារបន្ថែមបាន ឬកុមារដែលមានអាយុច្រើនជាងនេះ អ្នកម៉ាក់អាចជួយបង្កើនបាក់តេរីល្អ មិនត្រឹមតែតាមរយៈទឹកដោះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចតាមរយៈអាហារដែលសម្បូរជាតិសរសៃ ដូចជា បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ជាទូទៅ បាក់តេរីល្អ “ចិញ្ចឹម” ខ្លួនដោយជាតិសរសៃក្នុងរបបអាហាររបស់កូន ដើម្បីលូតលាស់ [1]។
ក្រៅពីអាហារដែលគួរបន្ថែមក្នុងរបបអាហាររបស់កូន អ្នកម៉ាក់ក៏គួរតែបន្ថយអាហារសម្រន់ដែលមានជាតិស្ករច្រើន និងអាហារកែច្នៃ ដូចជា ដំឡូងបំពង និងអាហាររហ័ស (Fast food) ដើម្បីជួយឱ្យបាក់តេរីល្អក្នុងពោះវៀន “បំពេញតួនាទី” របស់វាបានកាន់តែមានប្រសិទ្ធភាព។
ជៀសវាងការប្រើថ្នាំអង់ទីប៊ីយោទិកច្រើនពេក
ថ្នាំអង់ទីប៊ីយោទិកមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺឆ្លងបង្កដោយបាក់តេរី ប៉ុន្តែវាមិនត្រឹមតែសម្លាប់បាក់តេរីដែលមិនល្អប៉ុណ្ណោះទេ វាក៏អាចសម្លាប់បាក់តេរីល្អផងដែរ។ ដូច្នេះ ថ្នាំអង់ទីប៊ីយោទិកអាចធ្វើឱ្យប៉ះពាល់ដល់តុល្យភាពពពួកបាក់តេរីក្នុងពោះវៀន និងនាំឱ្យកើតមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជា ហើមពោះ ឬបន្ទោបង់លាមករាវ។ ហេតុនេះ អ្នកម៉ាក់គួរផ្តល់ថ្នាំអង់ទីប៊ីយោទិកឱ្យកូននៅពេលដែលចាំបាច់ពិតប្រាកដតែប៉ុណ្ណោះ [1]។
ដោយសារការសម្រាលដោយវះកាត់កំពុងកើនឡើង ការថែទាំសុខភាពពោះវៀនរបស់កូនតាមរយៈការបង្កើនបាក់តេរីល្អ និងកាត់បន្ថយបាក់តេរីមិនល្អ ក៏កំពុងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន។ ចំណុចសំខាន់ គឺ អ្នកម៉ាក់ត្រូវផ្តល់ការថែទាំផ្នែកអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវសម្រាប់កូនសម្រាលដោយវះកាត់។ ក្នុងដំណាក់កាលដំបូងនៃជីវិតកូន ប្រសិនបើអ្នកម៉ាក់ជួបការលំបាកក្នុងការបំបៅដោះកូន សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាព។
References:
1. 5 tips for building better gut health in kids
2. Temporal development of the infant gut microbiome
3. Delivery Mode Affects Stability of Early Infant Gut Microbiota
4. A pediatrician’s perspective on c-section births and the gut microbiome
5. Huurre et al., Neonatology 2008;93:236-240
6. Korpela K et al. (2018)
7. Get To Know Your Gut Microbiota
8. Factors Affecting Gastrointestinal Microbiome Development in Neonates
9. C-Section Birth Associated with Numerous Health Conditions
10.Caesarean section increases the risk of hospital care in childhood for asthma and gastroenteritis
11. Caring for your child with gastroenteritis
12. Caesarean section and gastrointestinal symptoms, atopic dermatitis, and sensitisation during the first year of life
13. Diarrhoea in babies and children
14. Association between cesarean section and constipation in infants: the Japan Environment and Children’s Study (JECS)
15. What Is Constipation in Infants?
16. Acid Reflux (GER & GERD) in Infants
17. Lactobacillus Bacteria in Breast Milk
18. Isolation of Bifidobacteria from Breast Milk and Assessment of the Bifidobacterial Population
19. Human milk oligosaccharides: Shaping the infant gut microbiota and supporting health
20. Reverri et al. (2018)
21. Rousseaux et al. (2021)
22. McJarrow et al. (2021)
23. Weichert et al. (2013)
24. Merolla et al. (2000)
25. Yau et al. (2003)
26.Pickering et al. (1998)

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)
អ្នកកំពុងចាកចេញទៅគេហទំព័រប្រទេស ឬតំបន់ផ្សេងទៀតរបស់ក្រុមហ៊ុន Abbott
សូមជ្រាបថាគេហទំព័រដែលអ្នកបានស្នើសុំ គឺមានបំណងសម្រាប់អ្នករស់នៅក្នុងប្រទេស ឬតំបន់ជាក់លាក់មួយ ដូចដែលបានកត់សម្គាល់នៅលើគេហទំព័រនោះ។
ជាលទ្ធផល គេហទំព័រអាចមានព័ត៌មានអំពីឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ឬការប្រើប្រាស់ផលិតផលទាំងនោះដែលមិនត្រូវបានអនុម័តនៅក្នុងប្រទេស ឬតំបន់ផ្សេងទៀត។
គេហទំព័រដែលអ្នកបានស្នើសុំចូល អាចនឹងមិនបង្កើតឲ្យស្របតាមទំហំអេក្រង់របស់អ្នក
តើអ្នកចង់បន្ត និងចាកចេញពីគេហទំព័រនេះដែរឬទេ?