Similac Mum
- Main Image
-
- Subtitle
- ដំណើរដ៏ត្រឹមត្រូវជាអ្នកម្ដាយគីចាប់ផ្ដើមពីអាហារូបត្ថម្ភដ៏ល្អសម្រាប់ម្ដាយនិងកូន
- Title
- Similac® Mum
- Detail Page Path
យោងតាមលទ្ធផលស្រាវជ្រាវ កូនសម្រាលដោយវះកាត់មានផ្ទុកបាក់តេរីមិនល្អច្រើនជាងកូនសម្រាលតាមធម្មជាតិដល់ទៅ 80% ហើយក៏ជួបប្រទះបញ្ហាបាត់តុល្យភាពនៃពពួកបាក់តេរីក្នុងពោះវៀន (Gut dysbiosis) ផងដែរ [1]។ ករណីនេះអាចធ្វើឱ្យកូនសម្រាលដោយវះកាត់ប្រឈមនឹងហានិភ័យខ្ពស់ជាងទៅនឹងជំងឺមួយចំនួនដែលពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំ [2]។ ដូច្នេះ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងប្រព័ន្ធភាពស៊ាំ អ្នកម៉ាក់មិនគួរមើលរំលងឡើយនៅពេលថែទាំកូនសម្រាលដោយវះកាត់។
ជាទូទៅ ប្រព័ន្ធភាពស៊ាំមានតួនាទីសំខាន់ណាស់ចំពោះការលូតលាស់របស់កូនទើបនឹងកើត និងជាពិសេសកូនសម្រាលដោយវះកាត់។ នៅក្នុងអត្ថបទនេះ អ្នកម៉ាក់នឹងបានយល់កាន់តែច្បាស់ថាអំពីមូលហេតុដែលកូនសម្រាលដោយវះកាត់អាចប្រឈមនឹងហានិភ័យខ្ពស់នៃប្រព័ន្ធភាពស៊ាំខ្សោយជាង។ អត្ថបទនេះក៏ចែករំលែកគន្លឹះជាក់ស្តែងនានា ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនចាប់ពីថ្ងៃដំបូងបន្ទាប់ពីកើត និងជួយឱ្យកូនលូតលាស់ប្រកបដោយសុខភាពល្អ។
ស្វែងយល់ពីប្រព័ន្ធភាពស៊ាំបែបសកម្ម និងប្រព័ន្ធបែបអសកម្ម
ប្រព័ន្ធភាពស៊ាំ គឺជាបណ្តាញស្មុគស្មាញមួយ ដែលរួមមានសរីរាង្គ កោសិកា និងប្រូតេអ៊ីននានា ដែលធ្វើការរួមគ្នាដើម្បីជួយការពាររាងកាយប្រឆាំងនឹងមេរោគបង្កជំងឺផ្សេងៗ [3]។ អាស្រ័យលើលក្ខណៈ និងវិធីដែលប្រព័ន្ធភាពស៊ាំត្រូវបានបង្កើតឡើង ប្រព័ន្ធភាពស៊ាំអាចត្រូវបានបែងចែកជាពីរគឺ ប្រព័ន្ធភាពស៊ាំបែបសកម្ម និងប្រព័ន្ធភាពស៊ាំបែបអសកម្ម [3,4]។
ប្រព័ន្ធភាពស៊ាំបែបអសកម្ម ប្រព័ន្ធភាពស៊ាំបែបអសកម្ម គឺសំដៅលើប្រព័ន្ធភាពស៊ាំដែលទទួលបានពី “ប្រភពខាងក្រៅ” មិនមែនផលិតឡើងដោយប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងនោះទេ។ សម្រាប់កូនទើបនឹងកើត កូនទទួលបានអង់ទីគ័រពីអ្នកម៉ាក់ក្នុងរយៈពេល 3 ខែចុងក្រោយនៃការមានផ្ទៃពោះតាមរយៈសុក។ បន្ទាប់ពីកើតមក កូននៅតែបន្តទទួលបានអង់ទីគ័រពីទឹកដោះម្តាយ [5]។
ចំពោះកូនសម្រាលតាមធម្មជាតិ កូននឹងបានប៉ះពាល់ជាមួយពពួកបាក់តេរីល្អៗដែលមាននៅក្នុងទ្វារមាសរបស់អ្នកម៉ាក់ នៅពេលកូនឆ្លងកាត់ផ្លូវសម្រាល។ ការទទួលបានបាក់តេរីល្អៗទាំងនេះបែបអសកម្ម អាចជួយកូនបង្កើតរបាំងការពាររាងកាយ ដើម្បីប្រឆាំងនឹងភ្នាក់ងារបង្កគ្រោះថ្នាក់នានា [2]។ ប៉ុន្តែកូនសម្រាលដោយវះកាត់មិនបានឆ្លងកាត់ដំណើរការនេះទេ ហេតុនេះកូនអាចមានហានិភ័យខ្ពស់នៃប្រព័ន្ធភាពស៊ាំខ្សោយជាងកូនសម្រាលតាមធម្មជាតិ៖
ហេតុអ្វីបានជាប្រព័ន្ធភាពស៊ាំបែបអកម្មរបស់កូនសម្រាលដោយវះកាត់ អាចរងផលប៉ះពាល់?
ពពួកបាក់តេរីក្នុងពោះវៀនរបស់កូនសម្រាលដោយវះកាត់ អាចខ្វះខាត និងបាត់បង់តុល្យភាព ព្រោះកូនមិនបានប៉ះពាល់ជាមួយបាក់តេរីល្អនៅក្នុងទ្វារមាសរបស់អ្នកម៉ាក់។ ផ្ទុយទៅវិញ បាក់តេរីមិនល្អពីបន្ទប់សម្រាល និងបរិស្ថានមន្ទីរពេទ្យអាចមានឥទ្ធិពលច្រើនជាង [2]។ ស្ថានភាពនេះអាចជាគុណវិបត្តិ ពីព្រោះប្រហែលជា 70%-80% នៃកោសិកាប្រព័ន្ធភាពស៊ាំ គឺស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារ [6]។
ការសម្រាលដោយវះកាត់អាចធ្វើឱ្យការប៉ះស្បែកជាមួយស្បែករវាងអ្នកម៉ាក់ និងកូនត្រូវបានពន្យារពេល។ អត្ថប្រយោជន៍សំខាន់មួយនៃការប៉ះស្បែកជាមួយស្បែកបន្ទាប់ពីកើត គឺជួយឱ្យកូនទទួលបានបាក់តេរីល្អពីអ្នកម៉ាក់ និងជួយរក្សាសីតុណ្ហភាពរាងកាយ។ ដូច្នេះ ប្រសិនបើការប៉ះស្បែកជាមួយស្បែកត្រូវបានពន្យារពេល វាក៏អាចមានន័យថា ប្រព័ន្ធភាពស៊ាំរបស់កូនត្រូវបានជំរុញឱ្យដំណើរការយឺតជាងមុនផងដែរ [7,8]។
បន្ទាប់ពីសម្រាលដោយវះកាត់ អ្នកម៉ាក់ជាច្រើនអាចជួបការលំបាកក្នុងការបំបៅដោះកូន ដោយសារឈឺស្នាមរបួសវះកាត់ ទឹកដោះចេញមកយឺត ឬទឹកដោះមានតិច [9]។ ប្រសិនបើមិនអាចបំបៅដោះកូនបានភ្លាមៗបន្ទាប់ពីកើត កូនអាចខកខានទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ និងសមាសធាតុជួយដល់ប្រព័ន្ធភាពស៊ាំដែលមានក្នុងទឹកដោះម្តាយ ដើម្បីជួយការពារកូនពីជំងឺផ្សេងៗ [10]។
3. មានសារធាតុប៊្រីបាយអូទិក
ប្រព័ន្ធភាពស៊ាំបែបសកម្ម ឬអាចហៅថាម៉្យាងទៀតថាប្រព័ន្ធភាពស៊ាំបន្ស៊ាំ គឺកើតឡើងបន្ទាប់ពីរាងកាយបានប៉ះពាល់ជាមួយភ្នាក់ងារបង្កជំងឺ ហើយជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីគ័រ ដើម្បីប្រឆាំងនឹងមេរោគបង្កជំងឺទាំងនោះ [4,11]។ ប្រព័ន្ធភាពស៊ាំបែបសកម្មអាចកើតឡើងតាមរយៈវិធីដូចខាងក្រោម [4]៖
ការចង់ចាំរបស់ប្រព័ន្ធភាពស៊ាំ និងការការពារកូន
ប្រព័ន្ធភាពស៊ាំបន្ស៊ាំមានសមត្ថភាព “ចងចាំ” ដ៏ល្អចំពោះមេរោគបង្កជំងឺដែលរាងកាយធ្លាប់កម្ចាត់បានពីមុនមក។ នេះមានន័យថា កោសិកាប្រព័ន្ធភាពស៊ាំអាចស្គាល់ និងបំផ្លាញមេរោគបង្កជំងឺទាំងនោះបាន ប្រសិនបើមេរោគត្រឡប់មកវាយប្រហាររាងកាយម្ដងទៀតនៅពេលក្រោយ។ ការចងចាំនេះអាចមានរយៈពេលយូរ ឬសូម្បីតែពេញមួយជីវិត។ ដូច្នេះ ការបង្កើតរបាំងការពាររាងកាយបែបសកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់ [3,4]។
សម្រាប់កូនទើបនឹងកើត ប្រព័ន្ធភាពស៊ាំបែបអសកម្មអាចផ្តល់ការការពារភ្លាមៗបាន។ ប៉ុន្តែការការពារនេះនឹងថយចុះបន្តិចម្តងៗជាលំដាប់តាមពេលវេលា [3]។ ចំណែកប្រព័ន្ធភាពស៊ាំបែបសកម្មវិញ អាចផ្តល់ការការពារបានយូរអង្វែងជាង ប៉ុន្តែត្រូវការពេលវេលាដើម្បីអភិវឌ្ឍឱ្យបានពេញលេញ [3,4]។ ដូច្នេះ កូនទើបនឹងកើត និងកុមារតូចៗត្រូវការការថែទាំត្រឹមត្រូវ ដើម្បីជួយបង្កើតបាំងការពាររាងកាយឱ្យរឹងមាំ ដែលអាចការពារកូនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពពីភ្នាក់ងារបង្កជំងឺនៅក្នុងបរិស្ថានជុំវិញខ្លួន។
ហេតុអ្វីបានជាកូនសម្រាលដោយវះកាត់ ប្រឈមនឹងហានិភ័យសុខភាពខ្ពស់ជាង?
ដោយសារកូនសម្រាលដោយវះកាត់មិនបានឆ្លងកាត់ផ្លូវសម្រាលតាមធម្មជាតិ ពួកគាត់បាត់បង់ឱកាសក្នុងការប៉ះពាល់ និង “ទទួលបន្ត” បាក់តេរីល្អៗពីផ្លូវសម្រាលរបស់អ្នកម៉ាក់ [7]។ កត្តានេះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់កូនសម្រាលដោយវះកាត់មានហានិភ័យខ្សោយជាងកូនសម្រាលតាមធម្មជាតិ។ នៅក្នុងពេលដូចគ្នា ប្រព័ន្ធភាពស៊ាំបែបសកម្មរបស់កូននៅមិនទាន់រឹងមាំ និងត្រូវការពេលវេលាដើម្បីអភិវឌ្ឍ។ ដូច្នេះ ការសិក្សាបានបង្ហាញថា កូនសម្រាលដោយវះកាត់អាចប្រឈមមុខនឹងបញ្ហាសុខភាពនៅក្នុងផ្នែកសំខាន់ៗដូចខាងក្រោម៖
ប្រព័ន្ធភាពស៊ាំ
លទ្ធផលស្រាវជ្រាវបានបង្ហាញថា កូនសម្រាលដោយវះកាត់មានហានិភ័យខ្ពស់ជាង 1.5 ដង ក្នុងការមានប្រព័ន្ធភាពស៊ាំខ្សោយជាង បើប្រៀបធៀបនឹងកូនសម្រាលតាមធម្មជាតិ ហើយភាពខុសគ្នានេះអាចអូសបន្លាយរហូតដល់កូនមានអាយុ 5 ឆ្នាំ [12,13]។ លើសពីនេះ ការសិក្សាក៏បានបង្ហាញថា ការសម្រាលដោយវះកាត់អាចបង្កើនហានិភ័យនៃជំងឺមួយចំនួន ដូចជា បញ្ហាអាឡែស៊ី និងជំងឺទឹកនោមផ្អែមប្រភេទទី 1 ផងដែរ [14,15]។
ប្រព័ន្ធផ្លូវដង្ហើម
កូនសម្រាលដោយវះកាត់មិនបានទទួលសម្ពាធនៅក្នុងផ្លូវសម្រាលដូចកូនសម្រាលតាមធម្មជាតិទេ។ ដូច្នេះសារធាតុរាវនៅក្នុងសួតអាចមិនត្រូវបានបញ្ចេញចេញអស់។ សារធាតុរាវដែលនៅសល់ក្នុងសួតអាចធ្វើឱ្យកូនសម្រាលដោយវះកាត់មានសម្លេងដកដង្ហើមលឺខ្លាំង ពិបាកដកដង្ហើម និងអាចបង្កើនហានិភ័យនៃជំងឺហឺតនៅពេលក្រោយ [2,16]។
ប្រព័ន្ធរំលាយអាហារ
ការសម្រាលដោយវះកាត់អាចធ្វើឱ្យភាពចម្រុះនៃពពួកបាក់តេរីក្នុងពោះវៀនរបស់កូនទើបនឹងកើតថយចុះ ដែលអាចនាំឱ្យបាត់តុល្យភាពនៃបាក់តេរីក្នុងពោះវៀន [17]។ ការសិក្សាជាច្រើនបានបង្ហាញថា ហានិភ័យនៃជំងឺរលាកក្រពះពោះវៀនស្រួចស្រាល់ចំពោះកូនសម្រាលដោយវះកាត់ អាចខ្ពស់ជាងកូនសម្រាលតាមធម្មជាតិពី 5% ដល់ 30% [18]។
ទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និងការលូតលាស់រាងកាយទូទៅរបស់កុមារតូច។ តាមការណែនាំ អ្នកម៉ាក់គួរបន្តបំបៅដោះកូនរហូតដល់អាយុ 24 ខែ ឬលើសពីនេះ [19]។ ទឹកដោះម្តាយមិនត្រឹមតែសម្បូរដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមាសធាតុដែលជួយដល់ការលូតលាស់នៃពពួកបាក់តេរីក្នុងពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូន
ដូចជា ជាតិស្ករឡាក់តូស ជាតិខ្លាញ់ HMOs (Human Milk Oligosaccharides) ប្រូតេអ៊ីន នុយក្លេអូថាយ (Nucleotides) បាក់តេរីល្អ វីតាមីន និងសារធាតុរ៉ែផ្សេងៗ [20,21]។
ការបំបៅដោះម្តាយកូន អាចត្រូវបានចាត់ទុកថាជាវិធីសាស្រ្តល្អមួយក្នុងការជួយកូនសម្រាលដោយវះកាត់ “កាត់បន្ថយចន្លោះប្រហោង” នៃប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបទៅនឹងកូនសម្រាលតាមធម្មជាតិ។ ទោះជាយ៉ាងណា អ្នកម៉ាក់អាចបំបៅដោះកូនបានឬមិនបាន គឺអាស្រ័យលើស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់អ្នកម៉ាក់នីមួយៗ។ ប្រសិនបើមិនអាចបំបៅដោះកូនបាន អ្នកម៉ាក់អាចពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ដើម្បីស្វែងរកដំណោះស្រាយអាហារូបត្ថម្ភដែលសមស្របសម្រាប់កូន។
ប្រសិនបើអ្នកម៉ាក់មិនអាចបំបៅដោះកូនបាន
បន្ទាប់ពីសម្រាលដោយវះកាត់ អ្នកម៉ាក់ជាច្រើនអាចជួបការលំបាកក្នុងការបំបៅដោះកូន។ ជំនួសឱ្យការបារម្ភខ្លាំងពេក អ្នកម៉ាក់អាចស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាព ដើម្បីស្វែងរកដំណោះស្រាយអាហារូបត្ថម្ភដែលសមស្របសម្រាប់កូន។ ទឹកដោះម្តាយនៅតែជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និងការលូតលាស់របស់កូន ពីព្រោះវមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់សុខភាពកូន រួមមាន៖
សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងទឹកដោះម្តាយ
ប្រព័ន្ធភាពស៊ាំបែបសកម្ម និងប្រព័ន្ធភាពស៊ាំបែបអសកម្ម ត្រូវបានចាត់ទុកថា ជាអាវុធដ៏សំខាន់មួយក្នុងការជួយការពារកូនទើបនឹងកើត និងជាពិសេសកូនសម្រាលដោយវះកាត់។ ក្នុងចំណោមនោះ ការថែទាំសុខភាពពោះវៀនរបស់កូន ជាពិសេសតាមរយៈអាហារូបត្ថម្ភត្រឹមត្រូវ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងទ្រទ្រង់ការលូតលាស់កូនប្រកបដោយសុខភាពល្អ។
References:
1. Korpela K, et al. 2018 2. https://www.center4research.org/c-section-birth-health-risksresearch.org/c-section-birth-health-risks
3. https://www.betterhealth.vic.gov.au/health/conditionsandtreatments/immune-system
4. https://www.cdc.gov/vaccines/vac-gen/immunity-types.htm
5. https://www.pregnancybirthbaby.org.au/how-your-babys-immune-system-develops
6. https://www.ncbi.nlm.nih.gov/pmc/articles/PMC8001875/
7. https://www.lamaze.org/Giving-Birth-with-Confidence/GBWC-Post/what-to-know-about-babies-born-by-c-section-and-what-you-can-do
8. https://www.pregnancyparenting.org.au/birth/risks-caesarean-birth
9. https://www.tommys.org/pregnancy-information/giving-birth/caesarean-section/breastfeeding-after-c-section
10. https://www.unicef.org/turkiye/en/press-releases/77-million-newborns-globally-not-breastfed-within-first-hour-life-unicef
11. https://www.ncbi.nlm.nih.gov/books/NBK513280/
12. Sevelsted et al. (2015)
13. Miller et al. (2020)
14. https://www.ncbi.nlm.nih.gov/pmc/articles/PMC10435734/
15. https://pubmed.ncbi.nlm.nih.gov/31712908
16. https://www.ncbi.nlm.nih.gov/pmc/articles/PMC3254156/
17. https://www.ncbi.nlm.nih.gov/pmc/articles/PMC8733716/
18. https://academic.oup.com/jid/article/201/6/898/888520
19. https://www.cdc.gov/breastfeeding/faq/index.htm#howlong
20. https://www.ncbi.nlm.nih.gov/pmc/articles/PMC7019891/
21. https://pubmed.ncbi.nlm.nih.gov/392766
22. Reverri et al (2018)
23. Rousseaux et al (2021)
24. Merolla et al (2000)
25. Yau et al (2003)
26. Pickering et al (1998)
27. https://journals.asm.org/doi/10.1128/AEM.02063-08

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)
អ្នកកំពុងចាកចេញទៅគេហទំព័រប្រទេស ឬតំបន់ផ្សេងទៀតរបស់ក្រុមហ៊ុន Abbott
សូមជ្រាបថាគេហទំព័រដែលអ្នកបានស្នើសុំ គឺមានបំណងសម្រាប់អ្នករស់នៅក្នុងប្រទេស ឬតំបន់ជាក់លាក់មួយ ដូចដែលបានកត់សម្គាល់នៅលើគេហទំព័រនោះ។
ជាលទ្ធផល គេហទំព័រអាចមានព័ត៌មានអំពីឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ឬការប្រើប្រាស់ផលិតផលទាំងនោះដែលមិនត្រូវបានអនុម័តនៅក្នុងប្រទេស ឬតំបន់ផ្សេងទៀត។
គេហទំព័រដែលអ្នកបានស្នើសុំចូល អាចនឹងមិនបង្កើតឲ្យស្របតាមទំហំអេក្រង់របស់អ្នក
តើអ្នកចង់បន្ត និងចាកចេញពីគេហទំព័រនេះដែរឬទេ?