តើផលិតផល Glucerna® ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ដូចម្តេច?
Glucerna® ត្រូវបានបង្កើតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីជួយទ្រទ្រង់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ មានសារធាតុអ៊ីណូស៊ីតុល (Inositol) ខ្ពស់ជាងមុន 4 ដង* ដែលជួយរាងកាយបំប្លែងជាតិស្ករទៅជាថាមពល ជាមួយនឹងការរួមផ្សំនៃកាបូអ៊ីដ្រាតដែលបញ្ចេញថាមពលយឺត និងមានជាតិសរសៃផ្សំពិសេស 2 ប្រភេទ គឺ Oat និង FOS ដែលជួយរាងកាយផលិតអាំងស៊ុយលីនបានដោយធម្មជាតិ។
រាល់ការទទួលទាននីមួយៗផ្តល់នូវប្រូតេអ៊ីន 3 មុខដែលមានគុណភាពខ្ពស់ចំនួន 10 ក្រាម (g) និងផ្តល់អាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ជាមួយនឹងសារធាតុចិញ្ចឹម 35 មុខ ដើម្បីទ្រទ្រង់តម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃរបស់អ្នក។
Glucerna® គឺជម្រើសដែលងាយស្រួល ហើយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ អាចប្រើជាអាហារជំនួសឬជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអាហាររបស់អ្នកជំងឺទឹកនោមផ្អែម។
*មានផ្ទុកសារធាតអ៊ីណូស៊ីតុល (Inositol) 800 មីលីក្រាម សម្រាប់ការទទួលទាន Glucerna® ម្តង ធៀបនឹងរូបមន្តចាស់។