ការរស់នៅប្រកបដោយសុខភាពល្អក្នុងពេលកើតមានជំងឺទឹកនោមផ្អែម  

ការរស់នៅប្រកបដោយសុខភាពល្អក្នុងពេលកើតមានជំងឺទឹកនោមផ្អែម  

ពិនិត្យតាមដានកម្រិតគ្លុយកូសក្នុងឈាមរបស់អ្នក

Banner
Banner
Banner

ការគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវគឺជាគន្លឹះសំខាន់ក្នុងការរក្សាឲ្យមានសុខភាពល្អ និងដើម្បីបង្ការការបំផ្លាញកោសិកា និងសរីរាង្គរាងកាយ។ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានក្នុងរយៈពេលយូរអាចធ្វើឲ្យមានជំងឺផ្សេងទៀតដូចជាជំងឺបេះដូង សរសៃឈាម បញ្ហាតម្រងនោម ងងឹតភ្នែក ការចុះខ្សោយផ្លូវភេទ និងដំបៅជើង។  

តើអ្វីទៅជាជំងឺទឹកនោមផ្អែម?  

នៅពេលមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមមានន័យថាគាត់មានបរិមាណជាតិស្ករច្រើនក្នុងរាងកាយ។ រាងកាយអាចមិនមានអរម៉ូនគ្រប់គ្រាន់ដែលហៅថាអាំងស៊ុយលីនដែលត្រូវការជាចាំបាច់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ កង្វះអាំងស៊ុយលីនអាចបណ្ដាលឲ្យកម្រិតស្ករក្នុងឈាមមានការកើនឡើង។  

ជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចកើតមានដោយសារតែលំពែងមិនអាចបង្កើតអាំងស៊ុយលីនឲ្យបានគ្រប់គ្រាន់ ឬក៏កោសិការាងកាយកំពុងប្រឆាំងតបនឹងឥទ្ធិពលនៃអាំងស៊ុយលីន។ ជំងឺនេះតែងតែកើត មាននៅមជ្ឈឹមវ័យហើយកើតមានច្រើនក្នុងចំណោមយុវជន។

ការគ្រប់គ្រងជំងឺទឹកនោមផ្អែម  

មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ 2 ត្រូវបានជំរុញទឹកចិត្តឲ្យធ្វើសកម្មភាពដើម្បីស្វែងយល់ពីជំងឺនិងដឹងពីរបៀបគ្រប់គ្រងជំងឺឲ្យបានល្អតាមរយៈការរក្សាកម្រិតគ្លុយកូសក្នុងឈាមឲ្យមានកម្រិតធម្មតាតាមដែលអាចធ្វើបាន។ 

ការគ្រប់គ្រងជំងឺទឹកនោមផ្អែម 

ត្រូវធ្វើតេស្តជាតិស្ករក្នុងឈាម។ ការពិនិត្យតាមដានជាតិស្ករក្នុងឈាមដោយខ្លួនឯងដោយប្រើប្រាស់ ឧបករណ៍ពិនិត្យតាមដានកម្រិតជាតិស្ករក្នុងឈាមនឹងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម។ តាមរយៈការធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាម និងការរក្សាទុកកំណត់ត្រានៃលទ្ធផលអាចឲ្យអ្នកដឹងពីមូលដ្ឋានប្រចាំថ្ងៃថាតើអ្នកត្រូវផ្លាស់ប្ដូររបបអាហាររបស់អ្នកធ្វើលំហាត់ប្រាណ ឬព្យាបាល ឬយ៉ាងណា។

ឧបករណ៍ពិនិត្យតាមដានជាតិស្ករក្នុងឈាមគឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយកំណត់គំរូការគ្រប់គ្រងជាតិស្ករក្នុងឈាម និងកំណត់រកបញ្ហាដើម្បីអាចឲ្យអ្នករៀបចំផែនការទុកជាមុនក្នុងការបង្ការកុំឲ្យស្ថានភាពទាំងនេះកើតឡើង។

ការសិក្សានានាបានបង្ហាញថាការពិនិត្យតាមដានជាតិស្ករក្នុងឈាមដោយខ្លួនឯងជួយឲ្យអ្នកកើតជំងឺទឹកនោមផ្អែមទទួលបានការព្យាបាលសមស្រប និងការជំរុញទឹកចិត្តក្នុងការផ្លាស់ប្ដូរអាកប្បកិរិយា។

ការលេបថ្នាំ 

ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី 2 អាស្រ័យលើថាតើអ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកបានល្អកម្រិតណា។ អ្នកប្រហែលជាត្រូវលេបថ្នាំជំងឺទឹកនោមផ្អែម ឬចាក់ថ្នាំអាំងស៊ុយលីន។

គន្លឹះសម្រាប់ការលេបថ្នាំ ៖

  • លេបថ្នាំ ឬចាក់ថ្នាំអាំងស៊ុយលីននៅពេលដូចគ្នា ជារៀងរាល់ថ្ងៃ
  • អនុវត្តតាមគោលការណ៍ណែនាំរបស់វេជ្ជបណ្ឌិត
  • មិនត្រូវភ្លេចលេបថ្នាំ ឬចាក់ថ្នាំអាំងស៊ុយលីនឡើយ 

ញ៉ាំអាហារប្រកបដោយភាពឆ្លាតវៃ 

ការដឹងពីអាហារដែលត្រូវបរិភោគ និងអាហារដែលត្រូវជៀសវាងអាចជួយឲ្យរាងកាយរបស់អ្នកប្រើប្រាស់ អាំងស៊ុយលីនបានកាន់តែប្រសើរ។ អាហារមួយចំនួនអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ ជ្រើសរើសរបបអាហារដែលមានតុល្យភាព ដូចជាផ្លែឈើ បន្លែ សមាសធាតុគ្លុយស៊ីត សាច់សត្វ និង ផលិត ផលទឹកដោះគោ។ ការបរិភោគអាហារដែលមានសុខភាពល្អក៏អាចជួយឲ្យអ្នកសម្រកទម្ងន់ និងរក្សាទម្ងន់មួយដែលមានសុខភាពល្អបានផងដែរ។  

គន្លឹះក្នុងការបរិភោគអាហារដែលមានសុខភាពល្អ៖ 

  •  ញ៉ាំអាហារឲ្យបានទៀងទាត់។ មិនត្រូវរំលងអាហារមួយពេលណាឡើយ។
  • ជៀសវាងអាហារដែលមានជាតិស្ករខ្ពស់។ ត្រូវពិនិត្យមើលស្លាកសញ្ញាដែលមានបិទលើអាហារ។ ជាតិស្ករមានសណ្ឋានផ្សេងទៀតដូចជាទឹកស៊ីរ៉ូ ស្ករ អំពៅ សេរ៉ូផ្អែម ស្ករតាំងម៉ែ និងទឹកឃ្មុំ។
  • អាំង ដុត ស្ងោរ ឬឆ្អើរអាហាររបស់អ្នកជំនួសឲ្យការចៀន។
  • ញ៉ាំអាហារដែលមានខ្លាញ់ទាប ដូចជា នំដំឡូងបារាំង ប័រ ការ៉េម និង mayonnaise។

ធ្វើលំហាត់ប្រាណជាប្រចាំ 


ការធ្វើលំហាត់ប្រាណជាគឺផ្នែកមួយដ៏សំខាន់នៃការថែទាំជំងឺទឹកនោមផ្អែម​ ក្រៅពីជួយពង្រឹងរាងកាយរបស់អ្នក និងជួយជំរុញឲ្យអ្នកមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណក៏អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកបានផងដែរ។ 

គន្លឹះនៃការធ្វើលំហាត់ប្រាណ ៖ 

  • មុនពេលអ្នកចាប់ផ្ដើមកម្មវិធីធ្វើលំហាត់ប្រាណ អ្នកត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
  •   ពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមមុនពេលធ្វើលំហាត់ប្រាណ និងធ្វើតេស្តជាតិស្ករក្នុងឈាមរបស់អ្នកម្ដងទៀតបន្ទាប់ពីអ្នកធ្វើលំហាត់ប្រាណ។
  • ត្រូវមានអាហារសម្រន់ដែលមានជាតិស្ករ ដូចជាផ្លែឈើ ឬនំផ្អែមក្នុងករណីដែលកម្រិតជាតិស្ករ ក្នុងឈាមរបស់អ្នកទាប។
  • ពាក់ស្បែកជើងល្មមជើងរបស់អ្នក។

កម្រិតជាតិស្ករក្នុងឈាមខ្ពស់ 

រោគសញ្ញាដែលត្រូវយកចិត្តទុកដាក់ ៖

  •   កម្រិតជាតិស្ករក្នុងឈាមខ្ពស់
  •   ឆាប់ស្រេកទឹក
  •  អស់កម្លាំង ហេវហត់
  •  នោមញឹកញាប់
  •  ឈឺក្រពះ ក្អួតចង្អោរ

កំណត់សម្គាល់៖ រោគសញ្ញាទាំងនេះអាចកើតមានក្នុងរយៈពេលច្រើនម៉ោង ឬអាចកើតមានក្នុងរយៈពេលច្រើនថ្ងៃ។

មូលហេតុ៖

  • មិនបានចាក់ថ្នាំអាំងស៊ុយលីន ឬលេបថ្នាំជំងឺទឹកនោមផ្អែមគ្រប់គ្រាន់
  •  បរិភោគអាហារច្រើនពេក
  •   មានជំងឺ ឬឆ្លងជំងឺ
  •  ភាពតានតឹង

តើត្រូវធ្វើដូចម្ដេច?

  •  ត្រូវទៅជួបវេជ្ជបណ្ឌិតភ្លាមៗ
  •  មិនត្រូវបញ្ឈប់ការលេបថ្នាំដោយមិនមានការណែនាំពីវេជ្ជបណ្ឌិតឡើយ
  •  ត្រូវធ្វើតេស្តជាតិស្ករក្នុងឈាមរៀងរាល់ 4 ម៉ោងម្ដង
  • ធ្វើតេស្តឈាម ឬទឹកនោមរកមើលសេតោនរៀងរាល់ 4 ម៉ោងម្ដង
  • ត្រូវញ៉ាំសារធាតុរាវដែលមិនមានជាតិស្ករឲ្យបានច្រើន

ជាតិស្ករក្នុងឈាមមានកម្រិតទាប 

រោគសញ្ញាដែលត្រូវយកចិត្តទុកដាក៖ 

  • ញ័រដៃជើង
  • បែកញើស
  • បេះដូងលោតខ្លាំង
  • ខ្សោយ
  •  ឃ្លាន
  • មានអារម្មណ៍មួរម៉ៅ
  • ដួលសន្លប់

កំណត់សម្គាល់ ៖ រោគសញ្ញាទាំងនេះនឹងកើតឡើងក្នុងប៉ុន្មាននាទី។

មូលហេតុ៖

  • ចាក់ថ្នាំអាំងស៊ុយលីន ឬលេបថ្នាំជំងឺទឹកនោមផ្អែមច្រើនពេក
  •  បរិភោគអាហារមិនបានគ្រប់គ្រាន់ ឬញ៉ាំអាហារយឺតជាងពេល
  • ធ្វើលំហាត់ប្រាណច្រើនពេក

តើត្រូវធ្វើដូចម្ដេច?

  •  បរិភោគអាហារដែលមានជាតិស្ករធ្វើប្រតិកម្មលឿន ដូចជា ទឹកផ្លែឈើ ឬសូដា
  • ត្រួតពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមរៀងរាល់ 15 នាទី។ សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតប្រសិនបើកម្រិតជាតិស្ករនៅក្នុងឈាមនៅតែទាប។
  • ប្រសិនបើដួលសន្លប់ ត្រូវទាក់ទងទៅវេជ្ជបណ្ឌិតភ្លាមៗ។

KHM.2025.68209.GLU.1 (v1.1)